សមាគមឧកញ៉ាកម្ពុជា ចេញសារលិខិតរំលែកមរណទុក្ខ គោរពជូនអ្នកឧកញ៉ា សំ អាង និងលោកជំទាវ

ជុំវិញ​ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣​នេះ ​​បាន​ចេញ​សារ​លិខិត​​​រំលែកមរណទុក្ខ គោរពជូន អ្នកឧកញ៉ា សំ អាង ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមឧកញ៉ាកម្ពុជា និង​លោកជំទាវ, អ្នកឧកញ៉ា ឡាយ ប៊ុនប៉ា សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ, ឧកញ៉ា ឡាយ ប៊ុណ្ណាវឌ្ឍន៍ សមាជិកទ្រទ្រង់​នៃ​សមាគមឧកញ៉ាកម្ពុជា ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ សីលវិសុទ្ធសិរីរចនា​អគ្គមហាឧបាសិកា​ពុទ្ធសាសនូបត្ថម្ភក៍ នាង ហ៊ុច ​ដែលត្រូវជាម្តាយបង្កើត ម្តាយក្មេក និងជីដូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនាមជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និង​សមាជិក-សមាជិកា​នៃ​សមាគមឧកញ៉ាកម្ពុជា មាន​ក្តី​រន្ធត់ តក់ស្លុត និង​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​បាន​ទទួល​ដំណឹង​ថា សីលវិសុទ្ធសិរីរចនា​អគ្គមហាឧបាសិកា​ពុទ្ធសាសនូបត្ថម្ភក៍ នាង ហ៊ុច ដែល​ត្រូវ​ជា​ម្តាយក្មេក​​របស់​អ្នកឧកញ៉ា សំ អាង និង​អ្នកឧកញ៉ា ឡាយ ប៊ុនប៉ា ហើយ​ត្រូវ​ជា​ជីដូន​របស់​ឧកញ៉ា ឡាយ ប៊ុណ្ណាវឌ្ឍន៍ បាន​ទទួល​មរណភាព កាលពី​​ថ្ងៃ​អាទិត្យ ១៣រោច ខែ​កត្តិក ឆ្នាំថោះ​ បញ្ចស័ក ព.ស.​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នា​វេលាម៉ោង ៩:១៨នាទី​ព្រឹក ក្នុង​ជន្មាយុ ៩១ឆ្នាំ​ដោយ​ជរាពាធ។​

ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និង​សមាជិក-សមាជិកា​នៃ​សមាគមឧកញ៉ាកម្ពុជា សូមឧទ្ទិសបួងសួងដល់​ដួង​វិញ្ញាណក្ខន្ធ សីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ហ៊ុច សូមបានបដិសន្ធិ​ក្នុងសុគតិ​ភព​កុំបីឃ្លៀងឃ្លាតឡើយ។