អ្នកឧកញ៉ា លី ឃុនថៃ ៖ កម្ពុជា-ហ៊ូណាន មានទំនាក់ទំនងល្អ នឹងជួយទាក់ទាញវិនិយោគិនហ៊ូណាន មកវិនិយោគនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

កម្ពុជា-ហ៊ូណាន កំពុងមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងទូលំទូលាយបំផុត សម្រាប់កិច្ចសហប្រតិបត្តិការ និងសក្តានុពលដ៏ធំ ហើយទំនាក់ទំនងល្អនេះ កំពុងទាក់ទាញវិនិយោគិនហ៊ូណាន កាន់តែច្រើនផ្ដោតលើការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ នេះបើតាមអ្នកឧកញ៉ា លី ឃុនថៃ ប្រធានប្ដូរវេនក្រុមប្រឹក្សាកម្ពុជា-ចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងនៅក្នុងសន្និសីទផ្គូផ្គងការជំរុញការវិនិយោគ និងសមាគមធុរកិច្ចនៅក្រៅប្រទេស នៅសណ្ឋាគារ Tianyi នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣​ ដោយមានការមានការចូលរួមពីលោក Zou Heyang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃមជ្ឈមណ្ឌលសេវាកម្មធុរកិច្ចខេត្ត Hunan លោក Wu Guanghua ប្រធានសភាពាណិជ្ជកម្មខេត្ត Hunan នៅកម្ពុជា និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម។

ថ្លែងលើវេទិកានេះ អ្នកឧកញ៉ា លី ឃុនថៃ បានមើលឃើញថា វិនិយោគគិនមកពីហ៊ូណាន កំពុងតែផ្ដោតនិងយកចិត្តទុកដាក់លើការវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជាកាន់តែច្រើន។​ ការណ៍នេះ ព្រោះតែថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន មានទំនាក់ទំនងល្អ ដោយមានការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធរវាងប្រជាជន និងមិត្តភាពជាប្រវត្តិសាស្ត្រដ៏យូរអង្វែង ព្រមទាំងប្រទេសកម្ពុជាគឺជាប្រទេសដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាសមាជិកនៃអាស៊ានផងដែរ។

ប្រធានប្តូរវេនក្រុមប្រឹក្សាកម្ពុជា-ចិន បានបន្ដថា កម្ពុជា មានស្ថានភាពនយោបាយ ស្ថិរភាពបើកចំហ គោលនយោបាយសេដ្ឋកិច្ច តម្លៃពលកម្មទាប និងគ្មានការប្តូរប្រាក់បរទេស និងជាប្រទេសមួយក្នុងចំណោមប្រទេសក្នុងតំបន់ដែលមានគោលនយោបាយវិនិយោគបរទេសបើកចំហរបំផុត។ ជាមួយ «យុទ្ធសាស្រ្តបញ្ចកោណ» របស់រដ្ឋាភិបាលអាណត្តិទី៧ថ្មី ក៏បានអំណោយផលក្នុងការ ជំរុញការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម ការនាំចេញផលិតផល គោលនយោបាយលើកទឹកចិត្តមួយចំនួនដូចជា ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាគោលនយោបាយបើកចំហរវិនិយោគ និងការពារការវិនិយោគ នឹងជួយកែលម្អបរិយាកាសធុរកិច្ចរបស់កម្ពុជា ធ្វើឱ្យសហគ្រាសដែលផ្តល់មូលនិធិពីបរទេសកាន់តែមានទំនុកចិត្តក្នុងការវិនិយោគ និង ប្រតិបត្តិការនៅកម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

ជាមួយគ្នា អ្នកឧកញ៉ា លី ឃុនថៃ ជឿជាក់ថា តាមរយៈព្រឹត្តិការណ៍ពិភាក្សា និងផ្លាស់ប្តូរនេះ កម្ពុជា-ហ៊ូណាន នឹងអាចស្វែងយល់ពីគំរូកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ព្រមទាំងទទួលបានឱកាសកាន់តែច្រើន សម្រេចបាននូវចក្ខុវិស័យដ៏ស្រស់ស្អាតនៃផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ៕

អត្ថបទ៖ សុកធា