ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឧបនាយករដ្ឋមន្រ្តី៤រូប ចូលរួមបើកព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល នៅទីលានឧកញ៉ាម្នាក់

ជុំវិញ​ឧកញ៉ា

ឥស្សរជនចំនួន ២រូបជាសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឧបនាយករដ្ឋមន្រ្តី ២រូបបានអញ្ជើញចូលរួមលេងវាយកូនហ្គោល​ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីលានវាយកូនហ្គោល RSB GOLF ស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង របស់ឧកញ៉ា ហេង តុលា អគ្គនាយកក្រុមហ៊ុន បុរី រស្មីបាត់ដំបង ឯ.ក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កាលព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមលេងពីសម្តេចក្រឡាហោម ស ខេង, លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក ទៀ សីហា ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងអភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តសៀមរាប។

ការប្រកួតកីឡានោះ មានការចូលរួម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង លោកឧកញ៉ា សប្បុរសជន និងក្រុមការងារជាច្រើនរូបផងដែរ ៕