ឧកញ៉ា ឈាង សុវណ្ណរតនៈ ដាក់ដំណើរការសាកល្បងហាង Brew Coffee សាខាទីពីរក្បែរសាលាស៊ីសុវត្ថិ

ជុំវិញ​ឧកញ៉ា

បន្ទាប់ពីប្រ៊ូវខហ្វហ្វី (Brew Coffee) សាខាទីមួយ ដំណើរការតាំងពីឆ្នាំ២០១៦មក ដែលមានទីតាំងនៅខណ្ឌជ្រោយចង្វារ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះ ប្រ៊ូវខហ្វហ្វីបានដាក់ឱ្យដំណើរការសាខាទីពីរហើយ ដែលមានទីតាំងនៅជិតសាលាស៊ីសុវត្ថិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដាក់ឱ្យដំណើរហាងកាហ្វេសាខាថ្មីដ៏ល្បីឈ្មោះមួយនេះ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប បានឱ្យឧកញ៉ាញូស៍ដឹងថា ការដាក់ដំណើរសាកល្បងហាងកាហ្វេនេះជាសាខាទីពីរហើយរបស់ប្រ៊ូវខហ្វហ្វី ដែលផ្តោតសំខាន់លើក្មេងៗ ព្រោះនៅជិតតំបន់សាលាស៊ីសុវត្តិ។សាខាថ្មីនេះ មានលក់ដូចជា កាហ្វេ តែទឹកដោះគោ ប្រភេទផាសិនគ្រីម នំបុ័ង និងអាហារសម្រន់តិចតួច។

សូមបញ្ជាក់ថា ប្រ៊ូវខហ្វហ្វី កាលពីមុនគ្រាន់តែជាងហាងអមតារាងបាល់មួយកន្លែងតែប៉ុណ្ណោះ មានទីតាំងស្ថិតនៅវិថីទន្លេមេគង្គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ក្រោយមក ប្រ៊ូវខហ្វហ្វី បានពង្រីកខ្លួនទៅជាភោជនីយដ្ឋានមួយដោយមានអាហារប្រភេទគុយទាវ មី ប្រហិតឆឹងដែលជាអាហារប្រចាំហាងផងដែរ។

ដោយសារមានការគាំទ្រពីសំណាក់អតិថិជនច្រើន ហាងកាហ្វេមួយនេះបានវិវត្តន៍រហូតដល់ឈានដល់បើកសាខាថ្មីមួយទៀត ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជន ដែលជាសាខាទី២ មានទីតាំងស្ថិតនៅផ្ទះលេខ២០ ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជិតសាលាស៊ីសុវត្ថិ។ជាមួយគ្នានេះ ប្រ៊ូវខហ្វហ្វី ក៏គ្រោងនឹងបើកសាខាបឹងកេងកងទៀតផងដែរនៅដើមឆ្នាំ២០២៤នេះ៕