ឧកញ៉ា ហួត ឈឿន ប្រគេនអណ្ដូងទឹកស្អាតចំនួន៤ ដល់ព្រះអង្គ វន វាសីច័ន្ទមុនី

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម-មណ្ឌលគិរី បានធ្វើឱ្យមហាជនជ្រួតជ្រៀប ក្រោយដឹងថាលោកឧកញ៉ា បានប្រគេនអណ្ដូង ចំនួន៤ ដល់ព្រះអង្គ វន វាសីច័ន្ទមុនី ដើម្បីទុកឱ្យប្រជាជនប្រើប្រាស់តាមតម្រូវការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពី​ថ្ងៃទី១០ ខែមីនា ម្សិលមិញ​នេះ​ លោក​ឧកញ៉ា ហួត ឈឿន​ បាន​បញ្ជាក់ឱ្យ​ដឹង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា លោកបានមកជួបព្រះអង្គ វន វាសីច័ន្ទមុនី គឺ​ដើម្បីប្រគេនអណ្តូងទឹកស្អាតទី៤ ដែល​ជា​ប្រព័ន្ធ​ចែកចាយទឹកស្អាត​ជូនដល់​ប្រជាពលរដ្ឋប្រើ​ប្រាស់។

លោកឧកញ៉ា បានបញ្ជាក់ថា អណ្តូងដំបូងនិងអណ្តូងទី២ បានវេរប្រគេនវត្តរួចរាល់ហើយ ចំណែកអណ្តូងទី៣ ទោះសាង​សង់​រួចរាល់ក្ដី តែមិនទាន់បានវេរប្រគេនព្រះអង្គនៅឡើយ ចាំ​វេរ​​ប្រគេន​រួមគ្នា​ជាមួយ​នឹង​អណ្តូងលើកទី៤តែម្តង។

ក្នុងឱកាសនោះដែរ ឧកញ៉ា ហួត ឈឿន ក៏បានថ្លែងអំណរគុណដល់​ថ្នាក់ដឹកនាំ​ លោកឧកញ៉ា លោកលោកស្រី និងពុទ្ធ​បរិស័ទ​ទាំងអស់​ ដែលបានចូលរួមបច្ច័យ សម្រាប់កសាងអណ្ដូងនោះគ្រប់ៗគ្នា៕