ខួបអាពាហ៍ពិពាហ៍ ២៦ឆ្នាំ ឧកញ៉ា ឡាវ វ៉ាន់ ម្ចាស់ក្រុមហ៊ុនទឹកសុទ្ធវីតាល់ ពោលពាក្យផ្អែមល្ហែមបែបនេះទៅកាន់ភរិយា

ជុំវិញ​ឧកញ៉ា

នៅថ្ងៃខួបអាពាហ៍ពិពាហ៍ ២៦ឆ្នាំ របស់ឧកញ៉ា ឡាវ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន NVC Corporation ដែលមហាជន​ស្គាល់ច្បាស់ថាជាម្ចាស់ក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់ និងលោកស្រី​អ្នកឧកញ៉ា ជឹង សុគន្ធាវី ត្បិតថាមិនមានការរៀបចំធំដុំ តែលោកឧកញ៉ា បានរៀបចំ​បាច់ផ្កា និងនំខេកអបអរថ្ងៃដ៏វិសេសវិសាលនេះ ពោរពេញ​ទៅ​ដោយក្ដីសុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ឡាវ វ៉ាន់ បានរៀបរាប់អំពីចំណង់ស្នេហ៍រយៈពេលជាង ២០ឆ្នាំមកនេះថា «រូបភាពពីព្រឹកមិញ ម៉ោង ៥ ទៀបភ្លឺ​ ជាមួយម្ចាស់ចិត្ត អាពាហ៍ពិពាហ៍នេះ ពិតជាលើសពីពាក់កណ្តាលនៃជីវិតបងហើយ​ វាមានន័យថា អូនបានក្លាយជា​ចំណែក​នៃអ្វីដែលបងពុំអាចខ្វះបាន។ អរគុណម្ចាស់បេះដូងល្អរបស់បង ដែលតែងនៅក្បែរបងគ្រប់ពេលវេលា គ្រប់ទីកន្លែង តាំង​ពីសក់ខ្មៅ ដល់សក់ស ហើយស្ទើរតែចង់អស់សក់ក៏ថាបាន។ រីករាយខួបអាពាហ៍ពិពាហ៍គម្រប់២៦ឆ្នាំ​របស់យើង​»។

សម្រាប់ការរៀបចំវិញ ឃើញមានតែសមាជិកក្នុងគ្រួសារប៉ុណ្ណោះចូលរួម ព្រមទាំងពាក្យពេចន៍ជូនពរ​ជាច្រើនដល់ម្ចាស់​ក្រុមហ៊ុនទឹកបរិសុទ្ធដ៏ល្បីប្រចាំប្រទេសរូបនេះ។

ក្រៅពីមមាញឹកមុខជំនួញឧកញ៉ា ឡាវ វ៉ាន់ ក៏ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងជាគណៈ​ពង្រឹងក្នុងមូលដ្ឋានខេត្តកណ្ដាលម្នាក់ផងដែរ៕