ឧកញ៉ា ខេមរៈ សិរីមន្ត បញ្ជាក់ថាលោក ខេមរៈ ភារុណ មិនត្រឹមជាអ្នកនិពន្ធ តែមានតួនាទីផ្សេងច្រើនទៀតសម្រាប់លោក

ជុំវិញ​ឧកញ៉ា

ថ្មីៗនេះបទចម្រៀងរបស់តារាក្នុងផលិតកម្ម ហ្គាឡាក់ ស៊ីណាវ៉ាត្រា ខេមរៈ សរិរីមន្ត ដែលមានងារជាឧកញ៉ា ទទួល បានការគាំទ្រខ្លាំងគឺ «Call Me PaPa» និងបទ «អូនរាំអែន»។ នៅពីក្រោយភាពជោគជ័យនេះគឺសុទ្ធតែជាការ រៀបចំគម្រោងយ៉ាងល្អិតល្អន់មិនថាជាលោកឧកញ៉ា និងក្រុមការងារផ្ទាល់នោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើនិយាយអ្នកនៅពីក្រោយចាំជួយជ្រោមជ្រែង ឧកញ៉ា ខេមរៈ សិរីមន្ត បានបញ្ជាក់ថា មានទាំងភរិយា និងបង ប្រុសលោកបង្កើត គឺលោក ខេមរៈ ភារុណ។ ម្ចាស់បទ «ឆ្នាំនឹងសប្បាយខ្លាំង» រៀបរាប់ប្រាប់អ្នកសារព័ត៌មាន ថា លោក ខេមរៈ ភារុណ មិនត្រឹមជាអ្នកគ្រប់គ្រង និងជាអ្នកនិពន្ធនោះទេ តែក៏ជាទីប្រឹក្សាផ្ទាល់ខ្លួនផងដែរ ព្រមទាំងតួនាទីជាច្រើនទៀត។ រៀបរាប់ទាំងទឹកមុខសោមនស្ស ឧកញ៉ា សិរីមន្ត ក៏បានបញ្ជាក់ថាបងប្រុសលោកជាមនុស្ស មានការរវល់ច្រើនលើការងារ និងការសិក្សា ព្រោះលោកជាមនុស្សស្រឡាញ់ការរៀនសូត្រ។

លោក ឧកញ៉ា ខេមរៈ សិរីមន្ត បានពោលសរសើរបងប្រុសខ្លួន លោក ខេមរៈ ភារុណ ថា មិនដែលបោះបង់ការសិក្សា ឡើយ ពោលរៀនបណ្ដើរ ធ្វើការតែងនិពន្ធបណ្ដើរ ហើយកាលពីពេលថ្មីៗនេះ ទើបទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ (ថ្នាក់អនុបណ្ឌិត) ជំនាញរដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។

គួរបញ្ជាក់ផងដែរថា ពេលឧកញ៉ា ខេមរៈ សិរីមន្ត ទៅផលិតកម្មណាក៏តែងមាន វត្តមានបងប្រុសជួយតែងនិពន្ធ បទចម្រៀងឱ្យលោកជានិច្ច ហើយបទទាំងនោះ ភាគច្រើនសុទ្ធតែផ្ទុះការគាំទ្រ។ រយៈពេល ២០ ដែលលោកចាប់ដៃ គ្នាជាមួយបងប្រុស ពិតជាទទួលបានជោគជ័យក្រាស់ក្រែលគួរជាទីពេញចិត្ត។

សម្រាប់បទថ្មីរបស់ ឧកញ៉ា វ័យ៣៨ឆ្នាំរូបនេះ ទោះលោក ខេមរៈ ភារុណ មិនបានចូលរួមនិពន្ធ តែលោកជាទីប្រឹក្សា ឲ្យយោបល់គួរធ្វើ បែបនេះ ឬបែបនោះឲ្យសមនឹងបទចម្រៀង។ ឧកញ៉ាក៏បញ្ជាក់ថា បទ «Call Me PaPa» ធ្វើឡើងតាំងពីចាប់ផ្ដើមចុះកុងត្រាជាមួយហ្គាឡាក់ ស៊ីណាវ៉ាត្រា ហើយមានអ្នកនិពន្ធបទភ្លេង ៤-៥ នាក់ហើយ និងលោកឧកញ៉ា ផ្ទាល់ក៏ចូលរួមនិពន្ធជាមួយអ្នកមានសមត្ថភាព ៣-៤ នាក់ផ្សេងទៀត។

ឧកញ៉ា សិរីមន្ត ក៏បានបញ្ជាក់រឿងដែលអ្នកគាំទ្រតែងទទូចសុំឲ្យច្រៀង ប្រភេទបទ មនោសញ្ចេតនា ឬបទកន្ទ្រឹម គឺលោក មិនបានបោះបង់ឡើយ ព្រោះនោះជាប្រភេទបទចម្រៀងត្រូវនឹងទេពកោសល្យផ្ទាល់របស់លោក។ ប៉ុន្តែ លោកត្រូវបត់បែនតាមទីផ្សារនិងធ្វើឲ្យគ្រប់ទម្រង់៕