អ្នកឧកញ៉ា ជឹង សុភាព បរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ជឹង សុភាព បានបរិច្ចាគ​ថវិកា​ចំនួន ១០ម៉ឺនដុល្លារអាមេរិក ចូលរួម​ជាមួយ​កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជារៀងរាល់ឆ្នាំ អ្នកឧកញ៉ា ជឹង សុភាព និងស្វាមី អ្នកឧកញ៉ា ឡាវ ម៉េងឃីន​​ តែងតែចូលរួម​បរិច្ចាគទ្រព្យ​ធន​ផ្ទាល់​ខ្លួន​ជូន​ដល់កាកបាទក្រហមកម្ពុជា និងចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខ​រាជរដ្ឋាភិបាល ព្រម​ទាំង​បានចូលរួមឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ ជាក់ស្តែង កាលខែកក្កដា ឆ្នាំ២០២២ លោកស្រីអ្នកឧកញ៉ា និងស្វាមី បាន​ប្រកាសបរិច្ចាគថវិកា ១លានដុល្លារ ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា តបតាម​ការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ផងដែរ។

សូមជម្រាបថា ខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ នឹង​ប្រារព្វឡើង​ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹង​អាកាស​ធាតុ»។ ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរសជន សមាគមជាតិមួយនេះ​នឹង​​ប្រើប្រាស់​ដើម្បី​បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហា​ប្រឈម​នានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និង​ងាយរងគ្រោះបំផុត តាម​គោលការណ៍​គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕