ថ្នាក់ដឹកនាំ និងក្រុមការងារ Oknha News ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

ជុំវិញ​ឧកញ៉ា

លោក ខុត សីហា នាយកប្រតិបត្តិ​ក្រុមហ៊ុន អូខេអិន មេឌា (គេហទំព័រឧកញ៉ាញូស៍) កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ​បានដឹកនាំ​ក្រុមការងារ គេហទំព័រឧកញ៉ាញូស៍ (Oknha News) អញ្ជើញចូលរួមបុណ្យសព មហាឧបាសកអ្នកឧកញ៉ា គឹម ចំរើន (លឹម តេកអៀក) ដែលត្រូវជាឪពុកបង្កើតរបស់លោកជំទាវ គឹម ចាន់ណា (ភរិយា អ្នកឧកញ៉ា លាង ម៉េង) និងត្រូវជា​ឪពុកក្មេករបស់អ្នកឧកញ៉ា លាង ម៉េង ដែលបានធ្វើមរណកាល កាលពីថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០:០៥ នាទីព្រឹកក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក យិន សំបូរ សហស្ថាបនិក និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃគេហទំព័រឧកញ៉ាញូស៍ សូមសម្តែងនូវទុក្ខ​វិប្បយោគ​ជាមួយ អ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ ​​យ៉ាងដូច្នេះថា៖ “ខ្ញុំបាទ និងថ្នាក់ដឹកនាំ Oknha News សូមចូលរួម​រំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងលោកជំទាវ គឹម ចាន់ណា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសក អ្នកឧកញ៉ា គឹម ចំរើន (លឹម តេកអៀក) ដែលត្រូវ​ជាឪពុកបង្កើតរបស់លោកជំទាវ គឹម ចាន់ណា និងត្រូវជាឪពុកក្មេករបស់អ្នកឧកញ៉ា លាង ម៉េង ដែលបានធ្វើមរណកាល កាលពីថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០:០៥ នាទីព្រឹកក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ”។

សូមគោរពជម្រាបជូន សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ផងដែរថា ពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ និង១០០ថ្ងៃ មហាឧបាសក អ្នកឧកញ៉ គឹម ចំរើន នឹងប្រារព្ធធ្វើឡើងនៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២:៣០នាទី រសៀល នៅផ្ទះលេខ២៣ ផ្លូវ១៧ គម្រោង០២ បុរី ប៉េង ហួត បឹងស្នោរ សង្កាត់និរោធ រាជធានីភ្នំពេញ។

អាស្រ័យហេតុនេះ សូមគោរពអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ ចូលរួម និងអនុមោទនាទទួលយកនូវបុណ្យកុសល្យ​តាម​កម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។