ប្រៀបដូចរឿងព្រេងនិទាន! មង្គលការកូនស្រី ឧកញ៉ា លឹម ប៊ុនសួរ តុបតែងបែបពិភព Disney

ជុំវិញ​ឧកញ៉ា

ពិធីសិរីមង្គលអាពាហ៍ពិពាហ៍ដ៏ធំមួយរបស់កូនស្រី​ ឧកញ៉ា លឹម ប៊ុនសួរ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ING Group ​ប្រារព្វធ្វើ​ឡើង កាល​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ​បាន​ច្នៃប្រឌិតថ្មីមួយ ជាមួយ​នឹង​ការ​តុបតែង​​ដូច​រឿង​ព្រេងនិទាន​ក្នុងពិភពតុក្កតា Disney។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីសិរីមង្គល​នេះ​ បាន​ធ្វើឡើងនៅមជ្ឈ​មណ្ឌល​សន្និបាត​និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ​ OCIC ដល់ទៅ ៥អគារ ដែល​​កូនប្រុស​នាម ទី ចន្ទនរៈ ត្រូវជា​កូនប្រុសឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ​ក្រសួងរ៉ែ និងថាមពល​ ជាគូនឹង​​កូនស្រីនាម លឹម​ បូណ៌មី ​ជា​កូនស្រីឧកញ៉ា លឹម ប៊ុនសួរ។

កម្មវិធី​​​ជប់លៀង​ពេលល្ងាច ទទួលបានការចាប់អារម្មណ៍​​​យ៉ាងខ្លាំង ចំពោះ​​ការ​​ដេគ័រផ្កា​ពេញ Hall ​ការ​រៀបចំ​​សួនច្បារ ការ​រៀប​ចំ​​មាន​រូប​សត្វ​ និង​ការ​ច្នៃប្រឌិត​​តុបតែង​បែប​រឿងព្រេង​និទានក្នុងពិភពតុក្កតា Disney យកលំនាតាមរឿងគំនូរចីវចល ដែល​មើលទៅ​ពិបាក​នឹង​ធ្វើ​ទៅរួច និង​ចំណាយ​ថវិកា​ច្រើន។ ភាព​ច្នៃប្រឌិត​និង​ភាពអស្ចារ្យ​ទាំង​នេះ​ គឺ​ប្រៀបដូច​ជាការ​​បង្ហាញពី​រឿងរ៉ាវស្នេហាពិត​របស់​កូនកំលោះ ទី ចន្ទនរៈ និងកូនក្រមុំ លឹម​ បូណ៌មី។

គួរបញ្ជាក់ថា ពិធីអាពាហ៍ពិពាហ៍នេះ មានការអញ្ជើញជាកិត្តិយស​ពីសំណាក់​ថ្នាក់ដឹកនាំជាតិជា​ច្រើន ទាំង​ថ្នាក់ដឹកនាំ​មក​ពី​​​ស្ថាប័ន​នីតិបញ្ញត្តិ និងនីតិប្រតិបត្តិ និង​មហាសេដ្ឋី​លំដាប់ប្រទេស លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ​ព្រម​ទាំង​អ្នកមុខ​អ្នកការ ​​​រួមទាំង​ភ្ញៀវកិត្តិយសជាច្រើន​នាក់​ទៀត​​ផងដែរ៕

រូបភាព៖ V Studios