អ្នកឧកញ៉ា សួរ វីរៈ ផ្តល់រថយន្ត២គ្រឿងដល់និស្សិតអាហារូបករណ៍សម្តេចតេជោ ខេត្តកោះកុង សម្រាប់ធ្វើដំណើរទស្សនកិច្ចទៅខេត្តភូមិភាគឦសាន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស បានជួយផ្តល់រថយន្ត២គ្រឿង​ដល់និស្សិត​អាហារូបករណ៍​សម្តេចតេជោ (អ.ម.ត) ខេត្តកោះកុង សម្រាប់ធ្វើដំណើរទស្សនកិច្ចទៅខេត្តភូមិភាគឦសាន ដើម្បីបាន​ឃើញផ្ទាល់នូវការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាជន​ជាក់ស្ដែងនៅតាមតំបន់ព្រំដែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ខេត្តកោះកុង កាលពីថ្ងៃទី២៤ ខែកញ្ញា បានបង្ហោះសារ​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលបានផ្តល់នូវរថយន្តចំនួន ២គ្រឿង សម្រាប់ការធ្វើដំណើររបស់និស្សិតអាហារូបករណ៍ (អ.ម.ត) ខេត្តកោះកុង ទៅទស្សនកិច្ចខេត្តទិសឦសាន ដើម្បីបានឃើញផ្ទាល់នូវការអភិវឌ្ឍជាក់ស្ដែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស គឺជា​អ្នកជំនួញ​វ័យក្មេង​ ដែល​តែង​​ចូលរួម​យ៉ាង​សកម្មក្នុងការ​ជួយ​អភិវឌ្ឍ​ដល់​ប្រទេសជាតិ។ អ្នកឧកញ៉ាអគ្គនាយក បច្ចុប្បន្នមានក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​ដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុង​ប្រទេស​តាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសត ដូចជា Tube Resort, Sandy Beach Bungalows, Eden Beach Resort, Sarasea Bodega, Pidoma, Romdoul Kirirom ព្រមទាំង​កោះស្តេច រីសត និងកោះអភិជន រីសត នៅខេត្តកោះកុងផងដែរ៕