យូរៗបានហូបម្ហូបស្នាដៃឧកញ៉ាម្ដង! ក្មេងៗនៅមណ្ឌលកុមាកំព្រា «សមាគមន៍ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ» សរសើរឧកញ៉ា ឡេង និមល មិនដាច់ពីមាត់

ជុំវិញ​ឧកញ៉ា

ជាមួយនឹងក្ដីស្រឡាញ់មិនចេះជិនណាយជាមួយក្មេងៗនៅក្នុងមណ្ឌលកុមារកំព្រា របស់លោកឧកញ៉ា ឡេង និមល អនុប្រធាន យុវជនបូជាការពារយុត្តិធម៌ និងលោកជំទាវ ព្រមជាមួយឧកញ៉ ឡេង បញ្ចពណ៌ តែងតែបានចុះទៅជួបផ្ទាល់ សំណះសំណាលផ្ទាល់ សួរសុខទុក្ខផ្ទាល់ និងបានធ្វើម្ហូបដោយផ្ទាល់ដៃជូនដល់ក្មួយៗទាំងអស់គ្នាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីពេលថ្មីនេះ ក្រុមការងារយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយលោកឧកញ៉ា ឡេង និមល បានចុះទៅធ្វើម្ហូបសម្លរតុងយ៉ាំបង្កងយ៉ាងឆ្ងាញ់ពិសារដល់ក្មេងៗ លោកគ្រូ អ្នកគ្រូនៅមណ្ឌលកុមាកំព្រា «សមាគមន៍ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ» ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សរុបជាង១៦០នាក់។

ក្រោយពីបានភ្លក់រសជាតិម្ហូបដែលធ្វើឡើងដោយផ្ទាល់ដៃពីលោកឧកញ៉ា និងលោកជំទាវឧកញ៉ា ក្មេងៗទាំងអស់សរសើរថាឆ្ញាញ់មិនដាច់ពីមាត់ និងបានស្នើឱ្យលោកមកធ្វើម្ហូបឱ្យហូបនៅលើកក្រោយៗទៀត។

សូមជម្រាបជូនថា នេះមិនមែនជាលើកទីមួយនោះទេ សម្រាប់ការចែករំលែកក្ដីស្រឡាញ់ជូនដល់កុមារកំព្រារបស់ក្រុមការងារយុវជនបូជាការពារយុត្តិធម៌។ ជាក់ស្ដែងក្រុមការងារយុវជនបូជាការពារយុត្តិធម៌តែងតែបង្ហាញភាពកក់ក្ដៅ យកចិត្ដទុកដាក់ បង្ហាញក្ដីស្រឡាញ់ដល់កុមារ សិល្បៈករ សិល្បការិនី ចាស់ព្រឹទ្ធាចារ្យ និងបងប្អូនដែលមានជីវភាពខ្វះខាតនៅទូទាំងប្រទេស៕