ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ នាថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំស្តីពីបទបញ្ជាការប្រកួត ច្បាប់ល្បែង និងសង្គ្រោះបឋម ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ បានលើកសរសើរចំៗ ចំពោះក្រុមបាល់ទាត់ “ខ្មែរ យូណាយធីត” របស់ ឧកញ៉ាបណ្ឌិត គីម ហ៊ាង នាយកប្រតិបត្តិបុរី វិមានសំណាង ដែលបានរៀបចំអភិវឌ្ឍន៍ក្រុម និងផ្សព្វផ្សាយបានបានយ៉ាងល្អ។


ក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តម ខៀវ ភារិទ្ធ មានប្រសាសន៍ថា៖ “ខ្ញុំសូមកោតសរសើរទៅលើក្រុមខ្មែរ យូណាយធីត ដែលមានការរៀបចំក្រុមបានយ៉ាងល្អ និងធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ដោយមានមាតិការប្លែកៗគួរអោយចាប់អារម្មណ៍។ ខ្ញុំសង្ឃឹមថាក្រុមផ្សេងៗទៀតនឹងចាប់ផ្តើមធ្វើការអភិវឌ្ឍន៍ក្រុមអោយបានល្អទាំងអស់គ្នា។”
គួរបញ្ជាក់ផងដែរ កាលពីរដូវកាលមុន ក្រុមបាល់ទាត់ខ្មែរយូណាយធីត បានក្លាយជាជើងឯកក្នុងពានរង្វាន់ UYFC Soccer League លើកទី៧ ឆ្នាំ២០២៤ ជាពានរង្វាន់បាល់ទាត់ដ៏ធំមួយនៅកម្ពុជា ដែលរៀបចំដោយ សហភាពសហពន្ធ័យុវជនកម្ពុជា ឬហៅកាត់ថា ស.ស.យ.ក ក្រោមការដឹកនាំរបស់លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពជា និងជាប្រធានគណ:កម្មការ Soccer League។


សូមជម្រាបថា បច្ចុប្បន្នលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត (Khmer Real Estate Co., Ltd) ដែលធ្វើអាជីវកម្មផ្នែក ទិញ លក់ ជួល និងវាយតម្លៃអចលនទ្រព្យគ្រប់ប្រភេទ។ បន្ថែមពីនេះ លោកឧកញ៉ា ក៏ជានាយកប្រតិបត្តិរបស់បុរី វិមានសំណាង (Borey Vimean Samnang) ដែលជាលំនៅដ្ឋានលំដាប់អភិជន លើផ្ទៃដី ២៥ហិកតា មានជិត ៤០០វីឡា ខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ។
កលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏ជាស្ថាបនិក ប្រធានក្រុម និងជាខ្សែប្រយុទ្ធលេខ១០ របស់ក្រុមបាល់ទាត់ Khmer United។ គួរបញ្ជាក់ថា ក្លិបបាល់ទាត់ Khmer United FC ជាក្លិបបាល់ទាត់ពាក់កណ្តាលអាជីព ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១១ ដោយឧកញ៉ាបណ្ឌិត គីម ហ៊ាង ផ្ទាល់ ហើយក្រុមបាល់ទាត់ពាក់កណ្ដាល ដែលបង្កើតសមិទ្ធិផល និងលើកពានជាច្រើននេះ ក៏កំពុងត្រៀមចូលប្រកួតក្នុងលីគកំពូលកម្ពុជាក្នុងថ្ងៃអនាគតផងដែរ៕











