ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់គោរមងារលោកស្រី ឌុច ច័ន្ទរីកា ជា «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោកស្រី ឌុច ច័ន្ទរីកា ជា «ឧកញ៉ា» កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ឌុច ច័ន្ទរីកា ជាអគ្គនាយិការក្រុមហ៊ុន ឌុកមេឌីខល និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្ត ត្បូងឃ្មុំ។ លោកស្រី ឌុច ច័ន្ទរីកា និងស្វាមី ឯកឧត្តម ឌុក វឿន ជាសប្បុរសជនដែលតែងបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់សង្គមជាហូរហែ។ ជាក់ស្តែង កាលពីចុងខែមេសា ឆ្នាំ២០២៥នេះ លោកស្រី និងស្វាមី ក៏បានបរិច្ចាគថវិកាចំនួន ២លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ផងដែរ៕