ឧកញ៉ា សូ សុខប៊ុនលីម ថ្លែងអំណរគុណអតិថិជនដែលគាំទ្រប្រើប្រាស់ប្រេងម៉ាស៊ីន ENEOS ក្នុងពិធីពិសាភោជនាហារសាមគ្គីដ៏អធឹកអធមប្រចាំឆ្នាំ ២០២៥

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា សូ សុខប៊ុនលីម អគ្គនាយកក្រុមហ៊ុន Professional Trader (Cambodia) និងក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបន្តភាពជោគជ័យរបស់ខ្លួនលើទីផ្សារកម្ពុជា បានប្រារព្ធពិធីពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំនៃមហាគ្រួសារ ENEOS នៅកម្ពុជា ដើម្បីថ្លែងអំណរគុណដល់អតិថិជនចំពោះការគាំទ្រប្រេងម៉ាស៊ីន ENEOS ធ្វើឲ្យក្រុមហ៊ុនកាន់តែមានភាពល្បីល្បាញទូទាំងប្រទេស នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំនៃមហាគ្រួសារ ENEOS ប្រចាំប្រទេសកម្ពុជា ឧកញ៉ា សូ សុខប៊ុនលីម មានប្រសាសន៍ថា៖ “ពិធីនៅថ្ងៃនេះជាពិធីជួបជុំប្រចាំឆ្នាំលើកទី៨ ចាប់តាំងពីក្រុមហ៊ុនបានប្រតិបត្តិការលក់ផលិតផលប្រេងម៉ាស៊ីន ENEOS អស់រយៈពេល ៩ឆ្នាំកន្លងទៅ។ ការប្រារព្ធពិធីជួបជុំនេះ មានគោលបំណងដើម្បីថ្លែងអំណរគុណដល់ការគាំទ្ររបស់អតិថិជនទាំងអស់ ចំពោះប្រេងម៉ាស៊ីន ENEOS ក៏ដូចជាបង្កើតឲ្យមានបរិយាកាសនិងទំនាក់ទំនងស្និតស្នាលរវាងអតិថិជន និងអតិថិជនរបស់ក្រុមហ៊ុនផងដែរ។”

លោក សូ សុខប៊ុនថេត ជាប្រធានក្រុមហ៊ុនប្រឹក្សាភិបាលក្រុមហ៊ុន Professional Trader (Cambodia) បានបញ្ជាក់ថា៖ “ក្រុមហ៊ុន ENEOS ប្រចាំប្រទេសកម្ពុជា បានបង្កើតចាប់តាំពីឆ្នាំ២០០៩ នឹងបានប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយផ្តោតលើការចែកចាយផលិត ផលប្រេងម៉ាស៊ីន ចូលរួមពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យ និងផ្តល់សេវាប្រឹក្សាយល់ផ្នែកអាជីវកម្មជាដើម។​ នៅក្នុងឆ្នាំ​២០១៦​ កន្លងទៅក្រុមហ៊ុនបានទទួលសិទ្ធិចែកចាយផ្តាច់មុខនូវផលិតផលប្រេងម៉ាស៊ីនម៉ាក​ ENEOS សម្រាប់ទីផ្សារប្រទេសកម្ពុជា​ ដែលនេះជាចំណែកមួយធំនៃការគ្រប់គ្រងចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន​។

ប្រធានក្រុមហ៊ុនប្រឹក្សាភិបាលក្រុមហ៊ុន Professional Trader (Cambodia)  បានបង្ហើបឲ្យដឹងពីគម្រោងក្នុងពេលអនាគតឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Professional Trader (Cambodia) នឹងដាក់ឲ្យដំណើការសេវាថ្មីមួយបន្ថែមទៀត គឺការបង្កើតក្រុមហ៊ុនមេធាវីនឹងមានទីស្នាក់ការនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។​ ក្រុមហ៊ុនមេធាវីនឹងផ្តល់សេវាផ្នែកច្បាប់រួមមាន ការការពារក្តីតាមប្រព័ន្ធតុលាការ ការតាត់តែងលិខិតបទដ្ឋាននានា ការតាក់តែងកិច្ចសន្យាពាណិជ្ជកម្ម កិច្ចសន្យាជួលបញ្ចាំផ្សេងៗ និងការប្រឹក្សាយោបល់ផ្នែកច្បាប់។

ជាមួយការដាក់ឲ្យដំណើការក្រុមហ៊ុនមេធាវី នឹងផ្តល់ភាពងាយស្រួលដល់អតិថិជន ក្រុមហ៊ុន Professional Trader (Cambodia) និង ENEOS Cambodia ទាំងអស់ ដោយក្រុមហ៊ុនមេធាវីនឹងផ្តល់អាទិភាព ក៏ដូចជាផ្តល់សាវាក្នុងតម្លៃពិសេស សម្រាប់អតិថិជនយើងទាំងអស់នៅពេលដែលពួកគេមានតម្រូវការសេវាផ្នែកច្បាប់។

លើសពីនេះទៀត លោកឧកញ៉ា សូ​ សុខប៊ុនលីម បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការយកភាពជោគជ័យរបស់អាជីវកម្មប្រេងម៉ាស៊ីន ENEOS ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសកម្មភាពដ៏សកម្មគាំពារសង្គម ការលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជំរុញកំណើនទេសចរណ៍។

កន្លងទៅ ក្រុមហ៊ុនបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងបេសកកម្មកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា។ សកម្មភាពនេះជាគោលដៅយុទ្ធសាស្ត្រអាទិភាពនៃសកម្មភាពគាំពារសង្គមរបស់ក្រុមហ៊ុនតាម រយៈការចែកមួកសុវត្ថិភាពនិងរបាំងសម្រួលចរារចរណ៍ទៅកាន់សាលារៀនតាមបណ្តាលខេត្តនានាដែលនៅជាប់ដងផ្លូវជាតិ ចាប់ពីតាំងឆ្នាំ ២០១៧កន្លងមក ក្រុមហ៊ុនបានចែកចាយនូវមួកសុវត្ថិភាពចំនួន១៣,៥០០មួក និងរបាំងសម្រួលចរាចរណ៍ចំនួន៧០០ផ្ទាំង សរុបជាទឹកប្រាក់ចំនួនប្រមាណ៤០០លានរៀល ទៅកាន់ខេត្តចំនួន៤គឺ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តបាត់ដំបង និងខេត្តស្ទឹងត្រែង។

គោលបំណងចម្បងនៃគម្រោងនេះដើម្បីលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ ក្នុងចំណោមសិស្សានុសិស្ស ប្រជាពលរដ្ឋ សហគមន៍មូល ដ្ឋាន និងអ្នកបើកបរទូទៅ ជាពិសេសដើម្បីបណ្ដុះគំនិត នៃការពាក់មួកសុវត្ថិភាពពីកុមារភាព បង្កើតឲ្យក្លាយទៅជាទម្លាប់និងភាពស៊ាំនៃការប្រើប្រាស់មួកសុវត្ថិភាព។ ដោយឡែក ចំពោះផ្ទាំងសម្រួលចរាចរណ៍ ត្រូវបានប្រើប្រាស់ដើម្បីបង្កើនសុវត្ថិភាព ក្នុងការសម្រួលផ្នែកចរាចណ៍ ដល់សិស្សានុសិស្សធ្វើដំណើរចេញពីសាលារៀន ឆ្លងកាត់ផ្លូវដែលមានចរាចរណ៍មមារញឹក ជាពិសេសសាលារៀនដែលនៅជាប់ដងផ្លូវជាតិ។

ក្រៅពីសកម្មភាពគាំពារសង្គម ក្រុមហ៊ុនក៏បានចូលរួម ក្នុងការគាំទ្រទៅលើវិស័យកីឡាយានយន្ត ក្នុងគោលបំណងផ្សាភ្ជាប់រវាងកីឡាយានយន្ត និងទេសចរណ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅក្នុងកម្ពុជា​ តាមរយះការទាក់ទាញកីឡាករ និងអ្នកស្រលាញ់វិស័យកីឡាយាន្តយន្តនៅបរទេសមកចូលរួមព្រឹត្តិការណ៍កីឡានានានៅក្នុងប្រទេសកម្ពុជាផងដែរ៕