លោកជំទាវឧកញ៉ា ម៉ុក ទិព្វរាសី ដែលជានាយិកាក្រុមហ៊ុន ចាស្តស្ទីន មីរ៉ាខល (Justeen Miracle co.,ltd) និងស្វាមី ឯកឧត្តម តាំង គង់ស្រេង ទីប្រឹក្សាព្រឹទ្ធសភា បានចូលរួមឧបត្ថម្ភអំណោយ និងថវិកាសរុប ៣០លានរៀល ដល់បញ្ជាការដ្ឋានកាំភ្លើងធំប្រចាំទិសទី៣ ខេត្តឧត្តរមានជ័យ។

ការចូលរួមឧបត្ថម្ភថវិការបស់ លោកជំទាវឧកញ៉ា ម៉ុក ទិព្វរាសី និងស្វាមី ជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជា ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សម្តេចតេជោ ហ៊ុន សែន តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជា ធ្លង់មួយនៃខឿនការពារជាតិកម្ពុជា។
ឆ្លៀតឱកាសនេះ យើងទាំងអស់គ្នា សូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕





