លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ារូបណាខ្លះ អញ្ជើញចូលរួមពិធីមង្គលការកូនប្រុសឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ជុំវិញ​ឧកញ៉ា

ពិធីអាពាហ៍ពិពាហ៍កូនប្រុស ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំឡើងយ៉ាងអធិកអធមទៅតាមប្រពៃណីខ្មែរ ដោយលោកមេបាប្រុសស្រីទាំងសងខាង ថ្នាក់ដឹកនាំ ឥស្សរជន និងអ្នកជំនួញធំៗ បានអញ្ជើញចូលរួមជាកិត្តិយសយ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីអាពាហ៍ពិពាហ៍គូស្វាមីភរិយាថ្មីនេះ កូនប្រុសឈ្មោះ អូន ព័ន្ធមុនីរាជសក្តិ ត្រូវជាកូនប្រុស ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកូនស្រីឈ្មោះ ងី វិនីកា ជាកូនស្រីឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ពិធីមង្គលការរវាងកូនប្រុសស្រីថ្នាក់ដឹកនាំកំពូល និងក្រុមគ្រួសារអភិជនដ៏ធំនាឆ្នាំ២០២៥នេះ ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ព្រមទាំងថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូប។

ជាមួយគ្នានោះ គេឃើញមានវត្តមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ដូចជា លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា ហុងសួន ស៊ីគង់ទ្រីវ, លោកអ្នកឧកញ៉ា លី ហួរ និងលោកជំទាវអ្នកឧកញ៉ា, អ្នកឧកញ៉ា ឡេង ប្រុស, លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ព្រមទាំងថ្នាក់ដឹកនាំ អ្នកមុខអ្នកការ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ៕