ខ្មែរតែងតែរួមគ្នា ជួយគ្នា! ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ម៉េង មកចុះជួបសួរសុខទុក្ខ និងនាំយកថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន សរុប១០ម៉ឺនដុល្លារ ជូនកងទ័ពជួរមុខនៅព្រំដែនខេត្តឧត្តរមានជ័យ

ជុំវិញ​ឧកញ៉ា

(ឧត្តរមានជ័យ មិថុនា ២០២៥)៖ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដឹកនាំក្រុមកីឡាករ តារាកំប្លែង ពែក មី និង ពិធីករលោក រ៉ា ស៊ី ចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយផ្ទាល់ ឱ្យកាន់តែកក់ក្តៅ ជូនដល់កងទ័ពជួរមុខដែលកំពុងឈរជើងនៅសមរភូមិទិស៣ យោធភូមិភាគទី៤ ដែលមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំ អន្តរាគមន៍លេខ២ និងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិស៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បង្ហាញពីស្មារតីខ្មែរជួយខ្មែរ ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទាំងពីរលើកនេះ សរុប ៥០ ម៉ឺនដុល្លារឯណោះ ដោយកន្លងមកកាលពីលើកទី១ សហស្ថាបនិកទាំងពីររបស់ក្រុមហ៊ុន ជីប ម៉ុង គឺ លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង បានចុះទៅប្រគល់ជូនប្រាក់ឧបត្ថម្ភ ៤០ ម៉ឺនដុល្លារ ដោយផ្ទាល់ រួមទាំងទឹកពិសាកម្ពុជា និងភេសជ្ជៈ ៥០០០ កេស ដល់តំបន់ព្រំដែនខេត្តព្រះវិហារ។

ក្នុងឱកាសដ៏ឧឡារិកនេះ អ្នកឧកញ៉ា លាង ម៉េង បានថ្លែងថា៖ «ជំហនៃការចូលរួមឧបត្ថម្ភជាហូហែនេះ គឺចង់បង្ហាញពីស្មារតីខ្មែរចេះជួយគ្នា រួបរួមសាមគ្គីគ្នាជាធ្នុងមួយ ក្នុងបេសកកម្មជាតិ ការពារមាតុភូមិ និងតែងតែរួមសាមគ្គីគ្នាពេលមានបញ្ហា ខ្មែរជួយខ្មែរ ទៅវិញទៅមក «ព្រោះកូនខ្មែរគ្រប់រូប សុទ្ធតែមានតួនាទីដូចគ្នា ចូលរួមដើម្បីជាតិ»។

អ្នកឧកញ៉ា បានសម្តែងការកោតសរសើរនិងលើកតម្លៃខ្ពស់ដល់ការលះបង់របស់គ្រប់កងទ័ពដែលកំពុងឈរជើងនៅជួរមុខ តាមបន្ទាត់ព្រំដែនកម្ពុជា ក្នុងការបំពេញកាតព្វកិច្ចខ្ជាប់ខ្ជួន ដោយស្មារតីអង់អាចក្លាហាន មានឈាមជ័រជាខ្មែរ ឈរលើព្រំដែនខ្មែរ ការពារទឹកដីដែលដូនតាបានបន្សល់ទុក ពេញដោយមោទនភាពជាតិ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តចូលរួមចំណែកជាចលករសំខាន់ ក្នុងការកៀរគរការឧបត្ថម្ភមកកាន់កងទ័ពជួរមុខ ដែលនេះបញ្ជាក់ច្បាស់ថា គ្មាននរណា ស្រលាញ់ខ្មែរ ជាងខ្មែរដូចគ្នានោះទេ។ ប្រៀបដូចជាការគាំទ្រលើកស្ទួយផលិតផលខ្មែរ ដោយចាប់ផ្តើមងាកមកប្រើប្រាស់ផលិតផលគុណភាពខ្ពស់ ដែលខ្មែរយើងអាចផលិតបានក្នុងស្រុកផ្ទាល់។ ការចូលរួមម្នាក់បន្តិចៗរបស់បងប្អូនខ្មែរយើង នឹងក្លាយជាសមិទ្ធផលធំមួយក្នុងការជំរុញវិស័យនានាក្នុងស្រុក សាងភាពខ្លាំងមួយកម្រិតទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការផ្តល់ត្រឡប់ទៅសង្គមវិញ។

ស្មារតីខ្មែររួបរួមគ្នា! ខ្មែរ ស្រលាញ់ ខ្មែរ!

គាំទ្រ ខ្មែរ ប៊ែវើរីជីស លើកស្ទួយផលិតផលក្នុងស្រុក!