ក្រុមហ៊ុន កម្ពុជាតេលា អ្នកឧកញ៉ា ឈុន អូន ប្រកាសត្រៀមខ្លួនផ្គត់ផ្គង់ប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន កម្ពុជាតេលា របស់អ្នកឧកញ៉ា ឈុន អូន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសថានឹងផ្គត់ផ្គង់ប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា ទោះស្ថិតនៅក្នុងកាលៈទេសៈមានការរាំងស្ទះការផ្គត់ផ្គង់ពីក្រុមហ៊ុនផ្សេងៗក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសរបស់កម្ពុជាតេលា បានបញ្ជាក់ថា «ក្រុមហ៊ុនយើងខ្ញុំបានកសាងអភិវឌ្ឍ និងត្រៀមខ្លួនរួចរាល់ដើម្បីផ្គត់ផ្គង់ ប្រេងឥន្ធនៈទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូលទោះស្ថិតក្នុងកាលៈទេសៈមានការរាំងស្ទះការផ្គត់ផ្គង់ពីក្រុមហ៊ុនផ្សេងៗក៏ដោយ»។

សូមបញ្ជាក់ថា ក្រុមហ៊ុនកម្ពុជា តេលា គឺជាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ និងឧស្ម័នដ៏ធំមួយ​ក្នុងប្រទេស​កម្ពុជា ដែលគិតមកទល់ពេលនេះ ក្រុមហ៊ុនមានសាខាចែកចាយបន្ត និងផ្ទាល់ខ្លួនដល់ច្រើនជាង ២០០០ សាខាទូទាំងប្រទេស។

ក្រុមហ៊ុនកម្ពុជាតេលា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ ជា ក្រុមហ៊ុនកណ្តាលនាំចេញនាំចូល។ ចាប់តាំងពីដំបូង ក្រុមហ៊ុនកម្ពុជាតេលា ត្រូវបានគេស្គាល់ថា «Kadimex» ។ក្នុងរយៈពេលពីរឆ្នាំដំបូង ក្រុមហ៊ុនបានខិតខំបំពេញការងារយ៉ាងស្វិតស្វាញ និងទទួលបានការគាំទ្រ ក៏ដូចជាសេចក្តីទុកចិត្តនានាពីអតិថិជន។ បន្ទាប់មក នៅក្នុងឆ្នាំ ១៩៩៥ ក្រុមហ៊ុនបានប្តូរឈ្មោះទៅជា «ក្រុមហ៊ុនកម្ពុជាតេលា» ។

ក្រុមហ៊ុន​ប្រេង​ឥន្ទនៈមួយនេះ ​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ គឺ​អ្នកឧកញ៉ា ឈុន អូន។  អ្នកឧកញ៉ា ឈុន អូន គឺឥស្សរជនឆ្នើមម្នាក់ដែលមានជំនាញខ្ពស់ទាំងផ្នែកគំនិត និងបច្ចេកទេស​ក្នុងការគ្រប់គ្រង។ អ្នកឧកញ៉ា បានបោះទុនវិនិយោគក្នុងវិស័យប្រេងឥន្ទនៈនេះអស់រយៈពេលជាង ២០ ឆ្នាំមកហើយ៕