តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បានអញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បាននាំយកនូវថវិកា និងសម្ភារៈរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅប្រគល់ជូនគ្រួសារសពលោកព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីដោយសារការប៉ះទង្គិចគ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតំបន់មុំ៣ ស្ថិតក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានប្រគល់ជូនគ្រួសារសពលោកព្រិន្ទបាលឯក សួន រ៉ោន នាពេលនេះ មានថវិកាចំនួន២០លានរៀល និងសម្ភារៈមួយចំនួនទៀត៕









