លោកឧកញ៉ា ឡេង និមល និងឧកញ៉ា ខេមរៈ សិរីមន្ដ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំក្រុមកការងារ មកសួរសុខទុក្ខព្រមទាំងយកអំណោយមកជូនយោធាភូមិភាគ៥ខេត្តបន្ទាយមានជ័យ

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោក ឧកញ៉ា ឡេង និមល និងឧកញ៉ា ខេមរៈ សិរីមន្ដ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមកការងារទៅសួរសុខទុក្ខព្រមទាំង បានយកអំណោយមកជូនយោធាយុទ្ធភូមិភាគទី៥ ដែលកំពុងឈរជើង ការពារបន្ទាត់ព្រំដែនក្នុងទឹកដីខេត្តបន្ទាយមានជ័យ ព្រំដែន កម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វត្តមាន ពិធីសំណេះសំណាលសួរសុខទុក្ខ ធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ យុទ្ធភូមិភាគទី៥ ដែលបានឈរជើងបញ្ជាផ្ទាល់នៅទិសទី១ ខេត្តបន្ទាយមានជ័យ នៃយុទ្ធភូមិភាគខេត្តបន្ទាយមានជ័យ និងឧត្តមសេនីយ៍ទោ ឈុន ម៉ៅមេបញ្ជាការរងយុទ្ធភូមិភាគទី ៥ ខេត្តបន្ទាយមានជ័យ ព្រមទាំងនាយទាហាន ពលទាហាន ជាច្រើនរូប។ អំណោយ ដែលបានយកទៅចែកជូននោះ រួមមាន មីជាតិ១០០០កេស និង ទឹកសុទ្ធ១០០០កេស។

សកម្មភាពសប្បុរសធម៌នេះ បានបង្ហាញពីការគាំទ្ររបស់សមរភូមិក្រោយ ជួយដល់សមរភូមិមុខ។ ជាមួយគ្នានោះ លោកឧកញ៉ា ឡេង និមល និងឧកញ៉ា ខេមរៈ សិរីមន្ត តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លៃងថា ខ្មែររួមគ្នាខ្មែរខ្លាំង ខ្មែរសាមគ្គីគ្នាខ្មែរខ្លាំង។ ថ្ងៃនេះ លោក និងឧកញ៉ាឡេង និមល តំណាងខ្ពង់ខ្ពស់របស់«អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា» ប្រធានសហពន្ធ័បូជាការពារយុត្តិធម៌បាននាំមកនៅគ្រឿងឧបភោគបរិភោគមានមី មានទឹកសុទ្ធដើម្បីគាំទ្រពេញទំហឹងដល់កងទ័ពជួរមុខ និងសូមគោរពគាំទ្រពេញទំហឹងចំពោះការសម្រេចរបស់«សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង«សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។

លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ យុទ្ធភូមិភាគទី ៥ ដែលបានឈរជើង បញ្ជាផ្ទាល់នៅទិសទី១ ខេត្តបន្ទាយមានជ័យ នៃយុទ្ធភូមិភាគខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ ដល់ លោកឧកញ៉ា ឡេង និមល និង ឧកញ៉ា ខេមរៈ សិរីមន្ត ជាពិសេស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលចាត់ក្រុមការពារ នាំយកអំណោយ មកជូនដល់សមរភូមិមុខ។ អំណោយទាំងនេះ បង្ហាញពីការជួយជ្រោមជ្រែង និងលើកទឹកចិត្ត ដល់កងទ័ពដ៏អង់អាចក្លាហាន ក្នុងការការពារទឹកដី។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បញ្ជាក់ថា នឹងយកអំណោយទាំងនេះទៅបែងចែង ឲ្យដល់ដៃបងប្អូនកងទ័ពទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងឈរជើង ការពារទឹកដីរបស់យើង។ សូមអរគុណដល់ម្ចាស់ជំនួយទាំងអស់ សូមទទួលបាន នូវពុទ្ធពរ ទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕