អ្នកឧកញ៉ា គិត ម៉េង ចូលរួមថ្លែងសុន្ទរកថា ក្នុងកិច្ចសន្ទនាឆ្លងវិស័យ សម្រាប់ផែនការអនុវត្តសេដ្ឋកិច្ច​ចក្រា

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានចូលរួមថ្លែងសុន្ទរកថា និងធ្វើបទអន្តរាគមន៍ ក្នុងអំឡុងពេលកិច្ចសន្ទនាឆ្លងវិស័យ សម្រាប់ផែនការអនុវត្ត​សេដ្ឋកិច្ចចក្រា (Circular Economy) តាមប្រព័ន្ធអនឡាញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសន្ទនាខាងលើនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន អង្គភាពស្រាវជ្រាវ និងភាគីពាក់ព័ន្ធ របស់ប្រទេសសមាជិកអាស៊ាន។ កិច្ចសន្ទនានេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរព័ត៌មាន និងបទ​ពិសោធន៍ល្អៗរបស់សេដ្ឋកិច្ចចក្រា ក្នុងគោលដៅស្វែងរកកិច្ចសហប្រតិបត្តិការរួមគ្នាពីគ្រប់វិស័យពាក់ព័ន្ធ និងកំណត់ឲ្យបាននូវវិស័យអាទិភាព និងកម្មវិធីដែលអាចសម្រេចបានដោយឆាប់រហ័ស សម្រាប់ការ​អនុវត្តក្នុងតំបន់អាស៊ាន ដោយផ្តោតលើវិស័យសំខាន់ៗចំនួន៣ គឺ កសិកម្ម ថាមពល និងដឹកជញ្ជូន។

ជាចុងក្រោយ អ្នកឧកញ៉ាប្រធាន ស្នើឲ្យមានការពង្រឹង កិច្ចពិភាក្សារវាងវិស័យឯកជន និងសាធារណៈ ឲ្យកាន់​តែមានភាពគត់មុត និងច្បាស់លាស់៕