កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឧកញ៉ា ហេង ឡុង ប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកស្វាយអន្ទរ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកា ស្តីពីការចែករំលែកបទពិសោធន៍ពីសិស្សនិទ្ទេស A ដល់សិស្សថ្នាក់ទី១២ ក្នុងវិទ្យាល័យ ហ៊ុន សែន ពានរោង ដែលមានសិស្សចូលរួមចំនួន ២០៧នាក់ ដែលត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។

នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ចេង រ៉ាន្នី អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកស្វាយអន្ទរ បានអញ្ជើញជាគណៈអធិបតីភាពក្នុងវេទិកាស្តីពីការចែករំលែកបទពិសោធន៍ពីសិស្សនិទ្ទេស A ដល់សិស្សថ្នាក់ទី១២ វិទ្យាល័យ ហ៊ុន សែន ដំរីពួន ដែលមានសិស្សចូលរួមចំនួន ១២០នាក់ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។
សូមជម្រាបថា កម្មវិធីនេះទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី៕








