មកមើលទិដ្ឋភាពពិធីភ្ជាប់ពាក្យកូនប្រុសឧកញ៉ា លី ឆេង ម្ចាស់សាលា ប៊ែលធី

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ, ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុម​ប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ បាន​រៀបចំពិធីសិរីមង្គលភ្ជាប់ពាក្យកូនប្រុស នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីភ្ជាប់ពាក្យនេះ កូនប្រុសនាម លី ប៊ុនឆៃ ជាកូនប្រុសរបស់លោកឧកញ៉ា លី ឆេង និងកូនស្រីនាម លី លក្ខណា។ លោក លី ប៊ុនឆៃ បច្ចុប្បន្នមានតួនាទីជា អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រង​នាយក​សាខា នៃសាលា ប៊ែលធី អន្តរជាតិ ហើយត្រូវបានគេស្គាល់ច្បាស់ថាជា លោកគ្រូវិន័យ នៃសាលា ប៊ែលធី អន្តរជាតិ។

សិរីសួស្តីពិធីភ្ជាប់ពាក្យ ធ្វើឡើងក្រោមវត្តមានលោកមេប៉ាតូចធំ​ត្រកូលរាមច្បងទាំងសងខាង​យ៉ាងឱឡារិក​តាមទំនៀមទម្លាប់ខ្មែរ ដោយរៀបចំគ្រឿងភស្តុភាបណ្ណាការ (ជំនូន) ព្រមទាំងការផ្កាភ្ញីស្រស់ៗជាច្រើនរយទង​រំលេចដោយពណ៌ក្រហមស្រស់។ ពិសេសនោះ ពិធីភ្ជាប់កូនប្រុសស្រីលោកមេបាទាំងសងខាង ក៏បានរៀបចំ​ក្នុងសណ្ឋាគារដ៏ល្បីមួយនៅរាជធានីភ្នំពេញ ជាមួយនឹងទិដ្ឋភាពដ៏ស្រស់ត្រកាល។

សូមជម្រាបថា ក្នុងពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជន និងថ្នាក់ដឹកនាំជាច្រើនរូប​ផងដែរ​រួមមាន៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហា​រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ, ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត៕

រូបភាព៖ The Ring