ឧកញ៉ា សុខ ចន្ធី និងឧកញ៉ា សាយ សុភ័ត្រា ចូលក្រាបថ្វាយបង្គំនិងប្រគេនទេយ្យទាន ដល់សម្ដេចព្រះឧត្ដមវង្សា គូ សុភាព

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សុខ ចន្ធី អនុប្រធានក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប និងឧកញ៉ា សាយ សុភ័ត្រា ព្រមទាំងសហការី បានអញ្ជើញទៅកាន់វត្តនិគ្រោធវ័ន គល់ទទឹង ដើម្បីចូលក្រាបថ្វាយបង្គំ និងប្រគេនទេយ្យទាន ដល់សម្ដេចព្រះឧត្ដមវង្សា គូ សុភាព គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលព្រះវស្សា មានរយ:ពេល៣ខែ ដែលចាប់ផ្តើមពីថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលថ្ងៃទី១១ ខែកក្កដា ឧកញ៉ា សុខ ចន្ធី ក៏បានចូលរួមជាមួយឪពុករបស់ខ្លួនគឺ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប បានអញ្ជើញទៅកាន់វត្តចំពុះក្អែក ដើម្បីចូលក្រាបថ្វាយបង្គំ និងប្រគេនទេយ្យទាន ដល់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង នៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សាផងដែរ។

សូមជម្រាបថា ការចូលព្រះវស្សា មាននៅក្នុងព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម។ ការចូលព្រះវស្សា មានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាឍ ដល់ទី១៥កើត ខែអស្សុជ។ តាមទម្លាប់ ពុទ្ធបរិស័ទក្នុងប្រទេសកម្ពុជា តែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់សាដក និងគ្រឿងសម្ភារដទៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ព្រះអង្គ ក្នុងអំឡុងពេលនៃការចូលព្រះវស្សានេះ៕