លោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង អគ្គនាយិកាក្រុមហ៊ុន H&L Group Co.,LTD កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកអំណោយគ្រឿងសម្ភារៈ គ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្លៀកបំពាក់មួយចំនួន ជូនដល់បងប្អូនខ្មែរជនភៀសសឹក ចំនួន ៣៦៦២គ្រួសារ សរុបប្រមាណជាង ១ម៉ឺននាក់ នៅវត្តថ្មកំបោរ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

កម្មវិធីសប្បុរសធម៌ជួយដល់បងប្អូនជនភៀសសឹកនេះ ផ្តួចផ្តើមដោយ មូលនិធិ KHINRY ដើម្បីជនភៀសសឹក ដែលដឹកនាំដោយ លោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង និងមានការចូលរួមពី លោកស្រី ផន សុផារី និងស្វាមី សុង សុវណ្ណារ៉ា, លោក តាំង គីមសួរ និងសប្បុរសជនជាច្រើននាក់ទៀត។
ចំពោះអំណោយរួមមាន៖ ប្រេងកូឡា ២៤០០ដប, អង្ករ ២០តោន, ទឹកដោះគោ ៤០កេស, ខោទឹកនោម ៥៧កេសធំ ( ១៤៨២ដុំក្នុងមួយកេស), សំឡីអនាម័យ ២០កេស, ធូបមូស ១៣កេស, សាច់បាក់យ៉ុង ២០០គីឡូក្រាម, មីជាតិ មីខ្លាឃ្លុំ មី កូរ៉េណូ ១៥០០កេស, សៀងឆា ៥០គីឡូក្រាម, ភួយ ៣០០, កន្ទេល ៧០, សាប៊ូបោកខោអាវ ២១៤០កញ្ចក់, ឆៃប៉ូវ ១០០០គីឡូក្រាម, ទឹកសុីអុីវ ២១០០ដប, ទឹកត្រី ២១០០ដប, ត្រីខ ២០០០កំប៉ុង, ទឹកសុទ្ធ ១៤០០កេស, ថ្នាំពេទ្យ ៧០០ឈុត, ត្រីងៀត ១០គីឡូក្រាម, ចង្រ្គាន ៥០០, នំប៉័ង ក្រៀម ១០០០ដើម, ខោទឹកនោម កេសធំ ១១៧, អាវភ្លៀង ៤០០, តង់2x4m ៤០០ តង់, សំភារៈសម្លៀកបំពាក់ ៥០កេសធំ និងគ្រឿងហូបផ្សេងៗចំនួន ៣០កេស។
សូមជម្រាបថា បើតាមប្រសាសន៍ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា គិតចាប់តាំងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ចំនួនជនភៀសសឹកក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ មានការកើនឡើងសរុបជាង ១៦ម៉ឺននាក់ ដែលកំពុងប្រឈមនឹងភាពខ្វះខាត និងការលំបាកយ៉ាងខ្លាំង៕





