អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋភៀសសឹកចំនួន ១,២៨៨គ្រួសារ នៅជំរំភៀសសឹកក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី៩ ដល់ទី ១១ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយក ប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងចែកនូវអំណោយជាស្បៀងជូនដល់ប្រជាពលរដ្ឋភៀសសឹកដោយផ្ទាល់ចំនួន ១,២៨៨គ្រួសារ នៅតាមជំរំភៀសសឹកចំនួនបីស្រុកផ្សេងៗគ្នា ស្ថិតនៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំណោយដែលប្រជាពលរដ្ឋភៀសសឹកទាំង ១,២៨៨គ្រួសារទទួលបានរួមមាន ដូចជាថ្នាំពេទ្យ៧ មុខចំនួន ១,២៨៨កញ្ចប់ ទឹកត្រី ១,២៨៨យួរ ទឹកស៊ីអ៊ីវ ១,២៨៨យួរ មី ១,២៨៨កេស ត្រីខកំប៉ុង (ម៉ាឡេ) ១,២៨៨យួរ សាច់ក្រក់ ១,២៨៨គីឡូ ឆៃប៉ូវ ១,២៨៨គីឡូ នំនិងថវិកាសម្រាប់ក្មេងៗ សម្លៀកបំពាក់ ២៧កេសធំ ព្រមទាំងការចំណាយផ្សេងៗ សរុបជាថវិកាមានចំនួនប្រមាណ ៧១,៦១៨.២៤ ដុល្លា។

សូមបញ្ជាក់ផងដែរថា កន្លងមកអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច និងជាគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ាផ្ទាល់ តែងតែចូលរួមចំណែកជួយគាំទ្រយ៉ាងសកម្មដល់កិច្ចការងារសង្គមទាំងផ្នែកអប់រំ សុខភាព ការអភិវឌ្ឍសហគមន៍ ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗ រាប់គិតចាប់តាំងពីឆ្នាំ២០០៥ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងគណៈគ្រប់គ្រងនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន តាមរយៈមូលនិធិ ម៉េងលី ជេ. គួច ក៏បានរៀបចំនូវអំណោយជាស្បៀង និងថ្នាំពេទ្យជូនវីរកងទ័ពកម្ពុជាចំនួន ១០០គ្រួសារ ដែលកំពុងឈរជើងការពារទឹកដី និងបុព្វជាតិនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនៃខេត្តព្រះវិហារផងដែរ៕