ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករ អាណត្តិទី៥ បង្ហាញចក្ខុវិស័យធំៗចំនួន៤ ដើម្បីជួយវិស័យស្រូវអង្ករ

ជុំវិញ​ឧកញ៉ា

ប្រធានសហព័ន្ធស្រូវអង្ករ អាណត្តិទី៥ឆ្នាំ២០២៥-២០២៨, ឧកញ៉ា ឡាយ ឈុន ហួ ដែលជាអគ្គនាយកក្រុមហ៊ុន ស៊ីធី រាយស៍ អ៊ីមផត អិចផត ខូអិលធីឌី បានដាក់ចេញនូវចក្ខុវិស័យសំខាន់ៗចំនួន៤ ដើម្បីជួយសម្របសម្រួលក្នុងវិស័យអង្ករកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លុវការនៃ យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា២០២៥ -២០៣០ និងកម្មវិធីមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥ កាលថ្ងៃទី២៦ខែសីហាឆ្នាំ២០២៥, ឧកញ៉ា ឡាយ ឈុនហួ មានប្រសាសន៍ថានៅក្នុងអាណត្តិនេះដែរប្រសិនបើខ្ញុំជាប់ជាប្រធានសហពន្ធ័ស្រូវអង្ករកម្ពុជា ខ្ញុំមានចក្ខុវិស័យ ជួយសម្របសម្រួលដោយផ្អែកទៅលើសសរស្ដម្ភចំនួន៤ធំៗ។

(ទី១)-គឺអភិបាលកិច្ចពង្រឹងការកៀរគរនិងគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ តម្លាភាព គណនីភាពនិងធ្វើឱ្យស្ថាប័ននីយកម្មផ្នែកពាក់ព័ន្ធស្រូវអង្ករមួយចំនួនដើម្បីពង្រីកវិសាលភាពការពារក្រុមប្រឹក្សាភិបាល លេខាធិការដ្ឋាននិងគណៈកម្មាធិការ ប្រតិបត្តិការនាៗសំដៅបំពេញតួនាទីក្នុងកិច្ចការងារឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ដើម្បីជួយដល់ប្រជាកសិករឱ្យក្លាយជាកសិករសហគ្រិននិងវិស័យស្រូវអង្ករទាំងមូល។

(ទី២)-ការពង្រឹងពង្រីកខ្សែរចង្វាក់តម្លៃ ខ្សែរចង្វាក់ផ្គត់ផ្គង់,រៀបចំឱ្យមានយន្តការច្បាស់លាស់មានភាពប្រទាក់ក្រឡាគ្នានៅលើកិច្ចសម្របសម្រួលសហប្រតិបត្តិការ ក៏ដូចជាការបំពេញឱ្យគ្នាទៅវិញទៅមកសំដៅធ្វើឱ្យមានធាតុគីមីចូលកសិកម្មមានជីនិងថ្នាំពុលកសិកម្មឱ្យមានតម្លៃទាបជាងមុននិងកាត់បន្ថយថ្លៃដើមឱ្យបានជាអតិបរមា ក៏ដូចជាជំរុញឧត្ដមានុវឌ្ឍដាំដុះ និងប្រមូលផលហើយគោរពស្ដង់ដារផលិតកម្មកសិកម្មនៅក្នុងគោលបំណងលើកស្ទួយប្រាក់ចំណេញរបស់ប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវអ្នកនាំចេញ បានផ្ដល់នូវផលិទ្ធភាពសេដ្ឋកិច្ចដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល។

(ទី៣)-ការធ្វើពិពិធកម្ម ផលិតកម្មកែច្នៃនិងទីផ្សារ,រៀបចំផែនអវត្តនឱ្យស្របតាមផែនការជំរុញឱ្យមានកំណើននាំចេញស្រូវអង្ករ ផលិតផលកែច្នៃមានប្រភពពីផលិតកម្មស្រូវនិងអង្កររបស់យើងដោយដាក់ចេញនូវផែនការសកម្មភាពជំរុញលើកទឹកចិត្តឱ្យប្រើប្រាស់នវានុវត្តន៍ខ្សែច្រវាក់ផលិតកម្ម និងកែច្នៃឱ្យបាន ដែលអាចបង្កើនផលិតផលមានតម្លៃបន្ថែមសម្រាប់បម្រើវិស័យម្ហូបអាហារនិងឧបករណ៍ ឬវត្ថុប្រើប្រាស់ក្នុងទ្រង់ទ្រាយជាឧស្សាហកម្មពេញលេញ។

និង(ទី៤)-ការជំរុញការដាំដុះឱ្យមានទិន្នផលខ្ពស់ស្របតាមគោលការណ៍ ESGនិងជំរុញការអនុវត្តកសិកម្មប្រកបដោយចីរភាព ចូលរួមសហការយ៉ាងជិតស្និតជាមួយក្រសួងកសិកម្មស្ថាប័នពាក់ព័ន្ធទាំងអស់នៅក្នុងការជំរុញផលិតកម្មពូជស្រូវដើម្បីចែកឱ្យប្រជាកសិករ និងធ្វើកិច្ចសន្យាកសិកម្មដើម្បីធានាបាននូវតម្លៃសមរម្យព្រមទាំងជំរុញយន្តការជាមួយវិស័យឯជនដែលឱ្យខិតខំស្រាវជ្រាវទៅលើពូជ និងផលិតពូជស្រូវដែលមានទិន្នផលនិងតម្លៃសេដ្ឋកិច្ចខ្ពស់ដែលអាចឆ្លើយតបទៅនិងនិន្នាការនៃតម្រូវការទីផ្សារពិភពលោក ហើយចូលរួមប្រយុទ្ធប្រឆាំងជាមួយនិងបម្រែបម្រួលធាតុអាកាស របស់អង្គការសហប្រជាជាតិដូចជាការជំរុញទៅលើផលិតកម្មស្រូវដែលមាននិរន្តរភាព ឬផលិតកម្មស្រូវដែលបញ្ចេញឧស្ម័នការបូនិកទាប។

ឧកញ៉ាប្រធានសហព័ន្ធអាណត្តិទី៥ខាងលើ បានបង្ហាញសុទិដ្ឋិនិយមថា នៅក្នុងអាណត្តិនេះ ឧកញ៉ានឹងព្យាយាមឱ្យអស់លទ្ធភាពដើម្បីសម្រេចបានការនាំចេញអង្ករ១លានតោនក្នុងមួយឆ្នាំនេះ៕