អ្នកឧកញ៉ា ទៀ វិចិត្រ បង្ហាញឈ្មោះក្រុមហ៊ុនប្រេងធំរបស់អាម៉េរិក ត្រៀមសហការជាមួយកម្ពុជា លើការផ្គត់ផ្គង់ប្រេង និងឧស្ម័នគ្រប់ប្រភេទ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហាញឈ្មោះក្រុមហ៊ុនប្រេងធំ ExxonMobil របស់អាម៉េរិក ត្រៀមសហការជាមួយកម្ពុជា លើការផ្គត់ផ្គង់ប្រេង និងឧស្ម័នគ្រប់ប្រភេទ ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាអគ្គនាយក បានគូសបញ្ជាក់ឱ្យដឹង នៅលើបណ្តាញសង្គមហ្វេសប៊ុក នារសៀលនេះថា ក្រុមហ៊ុនប្រេងធំ ExxonMobil របស់អាម៉េរិក មានផែនការសហការជាមួយកម្ពុជា លើការផ្គត់ផ្គង់ប្រេង និងឧស្ម័នគ្រប់ប្រភេទ។

ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានបង្ហើបឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ ស្ថានីយប្រេងឥន្ធនៈដែលបានផ្លាស់ប្ដូរជាផ្លូវការមកជាស្ថានីយ PEACE មានចំនួនសរុប ៣៥ ស្ថានីយ។ រីឯស្ថានីយផ្សេងទៀត ដែលមិនបានផ្លាស់ប្ដូរ ជាការសម្រេចចិត្តផ្ទាល់របស់ម្ចាស់ស្ថានីយនីមួយៗ មិនពាក់ពន្ធ័អ្វីឡើយជាមួយ PEACE Petroleum Cambodia។ ចំពោះអ្នកដែលចូលជាមួយ PEACE PETROLEUM CAMBODIA គឺមានស្លាកបដាចំពីមុខការ៉ាសតែម្តង៕