អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានប្រកាសផ្តល់កាដូពិសេស ជិះយន្តហោះមិនគិតថ្លៃឆ្ពោះទៅតារាសាគរ កោះស្តេច សម្រាប់ការស្នាក់នៅរីស៊តទាំងបួនទីតាំង។

នៅលើបណ្តាញសង្គម អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងបែបនេះថា៖ “បើមិនប្លែកមិនវីរ:ប៊ុនថាំ គ្មានពីរជិះយន្តហោះមិនគិតថ្លៃឆ្ពោះទៅតារាសាគរ កោះស្តេច សម្រាប់ការស្នាក់នៅរីស៊តទាំងបួនទីតាំង ចាំអីទៀត”។
អ្នកឧកញ៉ា បានបញ្ជាក់ថា រីស៊តទាំង៤នោះ រួមមាន៖ រ៉ូយ៉ាល់ ប៊ិច រីស៊ត (Royal Beach Resort), កោះអភិជន រីស៊ត (Koh Akpijun Resort), កោះស្តេច រីស៊ត (Koh Sdach Resort) និង ម៉េតម័ងឃី រីស៊ត (Mad Monkey Resort)។
សូមជម្រាបថា ការផ្តល់ជូនខាងលើនេះ មានសុពលភាពរហូតដល់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ សម្រាប់ជើងហោះហើរ គឺមានរៀងរាល់រសៀលថ្ងៃសុក្រ៕






