មកមើលទិដ្ឋភាពពិធីភ្ជាប់ពាក្យកូនស្រី អ្នកឧកញ៉ា ទៀ វិចិត្រ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ហេង គីមជី បានរៀបចំពិធីសិរីមង្គលភ្ជាប់ពាក្យដ៏ធំមួយជូនដល់កូនស្រីច្បង ដោយមានការចូលរួមពីឥស្សរជន និងអ្នកជំនួញជាច្រើនរូប កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសិរីមង្គលនេះ កូនប្រុសនាម ណៃ អៃវិន ជាកូនអាណិកជន និងកូនស្រីនាម ទៀ ជេន្នី ត្រូវជាកូនស្រី អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី។ ពិធីមង្គលនេះ បានរៀបចំតុបតែងយ៉ាងប្រណិត ដោយមានការដេគ័រជាមួយនឹងផ្កាពណ៌សលាយខៀវ រំលេចជាមួយនឹងហ្វុនក្បាច់រចនា បង្ហាញពីឧត្តមភាព និងភាពថ្លៃថ្នូរ។

ក្នុងការចូលរួមអបអរសាទរដល់គូស្នេហ៍ថ្មី គេឃើញមានការអញ្ជើញចូលរួមពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន, នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិ, ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក, ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងវត្តមាន ឧកញ៉ា ហេង គឹមស៊រ និងឧកញ៉ា ម៉ុង ចាន់ថុល អគ្គនាយករង ក្រុមហ៊ុន ម៉ុងឬទ្ធី គ្រុប រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

សូមជម្រាបថា អ្នកឧកញ៉ា ទៀ វិចិត្រ ជាអ្នកជំនួញដ៏លេចធ្លោ និងមានឥទ្ធិពលខ្លាំងបំផុតមួយរូប នៅក្នុងទឹកដីខេត្តព្រះសីហនុ និងខេត្តកោះកុង។ លោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ និងទទួលបានគោរមងារ «អ្នកឧកញ៉ា» កាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ អ្នកឧកញ៉ា ក៏ជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងទើបទទួលការតែងតាំងជា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥៕

រូបភាព៖ NaraWedding