អ្នកឧកញ៉ា សួរ វីរៈ និងលោកស្រី ប៊ុន ចន្ធូ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស ព្រមទាំងបុត្រ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនវិរៈ ប៊ុនថាំ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នេះ បាននាំយកថវិកាចំនួន១៣០លានរៀល ទៅជួយមន្ទីពេទ្យគន្ធបុប្ផា។
![](https://www.oknha.news/wp-content/uploads/2024/04/IMG_9107-1024x683.jpg)
ឆ្នាំនេះ គឺជាលើកទី៨ហើយ ដែលអ្នកឧកញ៉ា សួរ វីរៈ បាននាំយកថវិកាទៅជួយដល់មន្ទីពេទ្យគន្ធបុប្ផា ដើម្បីជាការចូលរួមចំណែកក្នុងការជួយសង្រ្គោះដល់កុមារកម្ពុជាទូទាំងប្រទេស។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៣ ក្នុងឱកាសជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ អ្នកឧកញ៉ា សួរ វីរៈ ក៏បាននាំយកថវិកាចំនួន១២០លានរៀលទៅជួយដល់មន្ទីពេទ្យគន្ធបុប្ផាផងដែរ។ បើសរុបថវិកាដែល ស្ថាបនិកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជាមួយនេះ បានរួមចំណែកក្នុងវិស័យសុខភាពសាធារណៈ ក៏ដូចជាការជួយសង្គ្រោះជីវិត និងព្យាបាលកុមារក្នុងប្រទេសកម្ពុជា ចូលជិត២០ម៉ឺនដុល្លារហើយ៕
![](https://www.oknha.news/wp-content/uploads/2024/04/IMG_9108-1024x1024.jpg)
![](https://www.oknha.news/wp-content/uploads/2024/04/IMG_9094-1024x1024.jpg)
![](https://www.oknha.news/wp-content/uploads/2024/04/IMG_9091-1024x1024.jpg)
![](https://www.oknha.news/wp-content/uploads/2024/04/IMG_9089-1024x1024.jpg)
![](https://www.oknha.news/wp-content/uploads/2024/04/IMG_9084-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2024/04/IMG_9082-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2024/04/IMG_9101-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2024/04/IMG_9104-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2024/04/IMG_9099-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2024/04/IMG_9097-1024x683.jpg)