អ្នកឧកញ៉ា គិត ម៉េង អញ្ជើញជាអធិបតីសហដឹកនាំកិច្ចប្រជុំក្រុមការងារ “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ជុំវិញ​ឧកញ៉ា

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានដឹកនាំសមាជិកសមាជិកា ធុរជន និងវិនិយោគិន ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចូលរួម និងជាអធិបតីសហដឹកនាំ ក្នុងកិច្ចប្រជុំក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមវត្តមានសហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារ “ខ” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ “ខ” តំណាងផ្នែកឯកជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័នរដ្ឋាភិបាល, តំណាងសមាគមធុរកិច្ច និងក្រុមហ៊ុនឯកជនក្នុងវិស័យទេសចរណ៍ដែលជាសមាជិកនៃក្រុមការងារ “ខ” ទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជនជាច្រើនផងដែរ។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ ពិគ្រោះ ពិភាក្សា និងទទួលយកធាតុចូល យោបល់ លើវិធានការចំនួន រួមមាន: ១.ការព្យាករណ៍ និងប៉ាន់ស្មានស្ថិតិទេសចរឡើងវិញ ២. សេចក្តីព្រាងវិធានការគន្លឹះដើម្បីធានាភាពធន់នៃវិស័យទេសចរណ៍ ក្នុងនោះមានទិសដៅសកម្មភាពជាច្រើន ក្នុងវិស័យទេសចរណ៍ ដើម្បីទទួលបានលទ្ធផលល្អនាពេលខាងមុខដែលមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងវត្តមានវិស័យឯកជន។

កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមរបស់ផ្នែកឯកជន ក្នុងវិស័យទេសចរណ៍រួមមាន៖ ១.ស្ថិតិភ្ញៀវទេសចរណ៍អន្តរជាតិក្នុងឆ្នាម២០២៥, ២.ការលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរណ៍សាកល្បង, ៣.ការរៀបចំសារវីដេអូពីសំណាក់ប្រមុខរដ្ឋាភិបាលស្វាគមន៍ភ្ញៀវទេសចរណ៍, ៤.បញ្ហាទាក់ទងនឹងរបាយការណ៍ស្ថិតទេសចរណ៍, ៥.ការទទួលព័ត៌មានលម្អិតយីតយ៉ាវនៃពិព័រណ៍ទេសចរណ៍អន្តរជាតិពីក្រសួង, ៦.បញ្ហាទាក់ទងនឹងទិដ្ឋាការ, ៧.បញ្ហា Branding, ៨.សំបុត្រចូលទស្សនា Culture Pass, ៩.សំណើសុំបង្កើតសមាគមក្រុមហ៊ុនអាកាសចរណ៍កម្ពុជា, ១០.ការមិនប្រើប្រាស់ភាសាបរទេសក្នុងការផ្សព្វផ្សាយព័ត៌មានទេសចរណ៍នៅក្នុង Facebook Page របស់ក្រសួងទេសចរណ៍ រួមនឹងបញ្ហាប្រឈមផ្សេងៗមួយចំនួនផ្សេងទៀតផងដែរ៕