អ្នកឧកញ៉ា លី ឃុនថៃ ចូលរួមវេទិកាសហប្រតិបត្តិការផ្នែកច្បាប់ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥

ជុំវិញ​ឧកញ៉ា

ទីក្រុងគុនមីង ប្រទេសចិន៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមវេទិកាសហប្រតិបត្តិការផ្នែកច្បាប់ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា នៅក្នុងឱកាសនៃវេទិកានេះ អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងអំពីការរីកលូតលាស់នៃកំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងកម្ពុជា និងចិន ដោយផ្អែកលើមូលដ្ឋានដែលមានស្រាប់ដូចជា គំនិតផ្គួចផ្តើមខ្សែក្រវាត់និងផ្លូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន។ 

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា  លី ឃុនថៃ ក៏បានគាំទ្រគំនិតផ្តួចផ្តើមរបស់ទីក្រុងគុនមីង ស្តីពី  «ការសម្របសម្រួលបឋម» ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មក្នុងកិច្ចសហប្រតិបត្តិការចិន អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ដោយផ្ដល់នូវដំណោះស្រាយដែលសមស្របនឹងរក្សាស្មារតីនៃភាពជាដៃគូរវាងប្រទេសនៅក្នុងតំបន់ផងដែរ៕