លោកអ្នកឧកញ៉ា អ្នកឧកញ៉ា រូបណាខ្លះ ចូលរួមកម្មវិធីប្រកាសវិនិយោគទុន ១០០ លានដុល្លារ របស់ក្រុមហ៊ុនយក្ស ជីប ម៉ុង ជាមួយសាលាអន្តរជាតិលំដាប់ពិភពលោក iCAN British International School នៅកម្ពុជា?

ជុំវិញ​ឧកញ៉ា

កាលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកម្មវិធីប្រកាសការបោះទុនវិនិយោគ ១០០ លានដុល្លារ លើការពង្រីកវិសាលភាពវិស័យអប់រំលំដាប់ថ្នាក់អន្តរជាតិនៅកម្ពុជា ជាមួយសាលាអន្តរជាតិ iCAN British International School ក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ជីប ម៉ុង និង សាលាអន្តរជាតិ iCAN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីប្រកាស ក្រុមហ៊ុន ជីប ម៉ុង វិនិយោគ និងពង្រីកវិសាលភាពលើវិស័យអប់រំលំដាប់ថ្នាក់អន្តរជាតិនៅកម្ពុជានេះ មានការអញ្ជើញជាអធិបតី និងចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ លោកអ្នកឧកញ៉ា និងអ្នកឧកញ៉ាជាច្រើនរូប រួមមាន៖ លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា លាង ហួង (Henry) និងអ្នកឧកញ៉ា ផែ ហុកឈួន។

គួររំលឹកផងដែរថា រយៈពេលជាង ៤០ ឆ្នាំមកនេះ ក្រុមហ៊ុន ជីប ម៉ុង បានពង្រីក និងវិនិយោគពហុពាណិជ្ជរបស់ខ្លួនអោយមានភាពចម្រុះ និងសម្បូរបែប។ មកទល់នាពេលនេះ ក្រុមហ៊ុន ជីប ម៉ុង មានក្រុមហ៊ុនអាជីវកម្ម ចំនួន ១៤ នៅក្នុងឧស្សាហកម្មសំខាន់ៗ រួមមាន៖ ឧស្សាហកម្មភេសជ្ជៈ សម្ភារៈសំណង់ ផលិតផលប្រើប្រាស់ ធនាគារ អភិវឌ្ឃន៍អចលនទ្រព្យ បដិសណ្ឋារកិច្ច និងរមណីយដ្ឋានវាយកូនហ្គោល ជាដើម៕