អ្នកឧកញ៉ា ទៀ វិចិត្រ ពាក់ឯកសណ្ឋានបុគ្គលិកចាក់សាំង នៅស្ថានីយប្រេងឥន្ធនៈ PEACE

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានពាក់អាវបុគ្គលិកចាក់សាំង នៅស្ថានីយប្រេងឥន្ធនៈ PEACE ដើម្បីផ្តល់នូវទំនុកចិត្ត និងបង្ហាញភាពស្មោះត្រង់ជូនដល់សាធារណៈជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហស្ថាបនិកក្រុមហ៊ុន Peace Petroleum Cambodia រូបនេះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក បែបនេះថា៖ “អ្នកដទៃអាចមិនជឿជាក់លើរូបអ្នក តែអ្នកត្រូវតែជឿជាក់លើខ្លួនឯង ព្រមទាំងបង្ហាញភាពស្មោះត្រង់របស់អ្នកជាមួយ Peace Petroleum Cambodia។ PEACE ជាក្រុមហ៊ុនខ្មែរ ដែលបង្កើតឡើងដោយសារការឈឺចាប់របស់កូនខ្មែរ។ មិនត្រូវបន្តអោយគេប្រមាថ មើលងាយយើងតទៅទៀតនោះទេ យើងស៊ូដើម្បីឈ្នះ អ្នកដែលមិនព្រមទម្លាក់ស្លាក បេះដូងអ្នកមិនមែនជាមនុស្សទេ”។

សូមជម្រាបថា ក្រុមហ៊ុន PEACE Petroleum Cambodia ត្រូវបានបង្កើតឡើងដោយកូនខ្មែរគឺ លោក ទៀ ស្យាម និងអ្នកឧកញ៉ា ទៀ វិចិត្រ ជាសហស្ថាបនិក។ បច្ចុប្បន្នក្រុមហ៊ុនស្ថានីយប្រេងមួយនេះ មានចំនួនជាង ៣០កន្លែង ហើយក្រុមហ៊ុន PEACE Petroleum (Cambodia) មានទស្សនវិស័យច្បាស់លាស់ ក្នុងការពង្រីកវិសាលភាពនៃស្ថានីយ ភីស ឱ្យគ្របដណ្តប់បានគ្រប់ ២៥ រាជធានី ខេត្ត តាមផែនការនិងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន នាពេលឆាប់ៗខាងមុខនេះ៕