អ្នកឧកញ៉ា គិត ម៉េង ដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមវេទិកាធុរកិច្ចអាស៊ានឥណ្ឌូប៉ាស៊ីហ្វិកឆ្នាំ២០២៥

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិតចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកាធុរកិច្ចអាស៊ានឥណ្ឌូប៉ាស៊ីហ្វិកឆ្នាំ២០២៥ ជាវេទិកាស្នូលសម្រាប់ការអនុវត្តទស្សនៈអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដែលប្រមូលផ្តុំមេដឹកនាំរដ្ឋ ឥស្សរជនរដ្ឋាភិបាល និងអ្នកដឹកនាំធុរកិច្ចសំខាន់ៗ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយបរិយាប័ន្ន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចទូទាំងតំបន់។
ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយសហការរវាង ក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី (KADIN Indonesia) ដែលមានការថ្លែងសុន្ទរកថាពីមេដឹកនាំសំខាន់ៗ។

ក្នុងឱកាសនេះ សភាពាណិជ្ជកម្មកម្ពុជា ទន្ទឹងរង់ចាំទាញយកផលប្រយោជន៍ពីវេទិកាជាយុទ្ធសាស្ត្រនេះ ដើម្បីបើកឱកាសសេដ្ឋកិច្ចថ្មីៗសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងជំរុញសមាហរណកម្មតំបន់កាន់តែខ្លាំងឡើង។

សូមបញ្ជាក់ថា អាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ត្រូវបានស្នើឡើងជាលើកដំបូងក្នុងឆ្នាំ២០១៩ មាន គោល ដៅពង្រឹងតួនាទីស្នូលរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ និងផ្ដល់សន្ទុះថ្មី សម្រាប់ យន្ដ ការអាស៊ានដែលមានស្រាប់។ តួយ៉ាងដូចជា ក្របខណ្ឌអាស៊ានបូក៣ និងកិច្ចប្រជុំកំពូល អាស៊ី បូព៌ា សំដៅជួយសម្រួលដល់កិច្ចសន្ទនា និងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុង តំបន់ ឥណ្ឌូ ប៉ាស៊ីហ្វិក។ អាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ជាជំហានដំបូង អាចនឹងផ្ដោតលើវិស័យអាទិភាពចំនួន៤ រួមមានកិច្ចសហប្រតិបត្តិការ សមុទ្រ ការផ្សារភ្ជាប់ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងសេដ្ឋកិច្ច ព្រមទាំងកិច្ចសហប្រតិបត្តិការដទៃទៀត៕