ឧកញ៉ា អាន ឌីណា សមាជិកសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសបើកសម្ពោធជាផ្លូវការហាង Brother Exclusive Store នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះដោយមានទីតាំងស្ថិតនៅលើផ្លូវ២០០៤ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយរបស់ក្រុមហ៊ុន BMSC Cambodia ដែលបានសហការជាមួយក្រុមហ៊ុន Brother ដោយតាមរយៈកម្មវិធី “ Brother Exclusive Store St2004 Grand Opening ”។ នេះមានគោលបំណងដើម្បីឱ្យអតិថិជនមានភាពងាយស្រួលក្នុងការបញ្ជាទិញទំនិញ និងទទួលបានសេវាកម្មនានាដូចជាការប្តូរគ្រឿងបន្លាស់បានលឿន រហ័ស និងប្រកបដោយទំនុកចិត្ត។
ចំពោះផលិតផល Brother មានដូចជា ម៉ាស៊ីនប៉ាក់ ម៉ាស៊ីនដេ ម៉ាស៊ីនអ៊ុតស្លាកអាវ Printer, Scanner នឹង Labelling Printer ដែលបានចែកចាយលើទីផ្សារកម្ពុជារយៈពេលជាង ១០ឆ្នាំមកហើយ៕










