អ្នកឧកញ៉ា ទៀ វិចិត្រ ប្រកាសកៀរគរថវិកាពីសប្បុរសជន ដើម្បីជួយដល់បងប្អូនខ្មែរជនភៀសសឹក

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប (GTVC Group) នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បាន​ប្រកាសកៀរគរថវិកាពីសប្បុរសជន ដើម្បីជួយដល់បងប្អូនខ្មែរជនភៀសសឹក ដែលកំពុងត្រូវការសម្ភារៈ និងស្បៀង​អាហារ ក្នុងសង្គ្រាមឈ្លានពានរបស់សៀម មកលើដែនអធិបតីភាពរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈរូបភាពបង្ហោះលើបណ្តាញសង្គម អ្នកឧកញ៉ា ទៀ វិចិត្រ បានបង្ហាញជូនថវិកាក្នុងគណនីចំនួនជាង ៣,៩០០ដុល្លារ ដោយភ្ជាប់ជាមួយសារបែបនេះថា៖ “នេះជាថវិកា ដែលនៅសល់បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ​ចូលរួមឧបត្ថម្ភតាមរយៈខ្ញុំនាពេលកន្លងមក ខ្ញុំនឹងយកថវិកានេះទៅរៀបចំទិញ សំភារៈ ឬស្បៀងអាហារ ជួយដល់​បងប្អូនប្រជាពលរដ្ឋខ្មែរកំពុងភាសខ្លួនបន្តទៀត”។

អ្នកឧកញ៉ា ទៀ វិចិត្រ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ចូលរួមឧបត្ថមជា​ថវិកា​តាមរយៈលោកបន្តទៀត ទៅតាមលទ្ធភាព ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរកំពុងខ្វះខាតស្បៀងអាហារ និង​សម្ភារៈផ្សេងៗ ជាបន្ទាន់ផងដែរ។

បន្ទាប់ពីការអំពាវរបស់អ្នកឧកញ៉ាខាងលើ គិតត្រឹមព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ទៀ វិចិត្រ បានទទួលថវិកាសរុបចំនួនជាង ៤៨,០០០ដុល្លារអាមេរិក។

សូមជម្រាប យោធាថៃ បាននិងកំពុងធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យ​ស្របច្បាប់​របស់កម្ពុជា នៅក្នុងភូមិសាស្រ្តខេត្តនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ទើរតែទាំងអស់ លក្ខណៈទ្រង់ទ្រាយធំ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលធ្វើឱ្យប្រជាជនកម្ពុជា បន្តភៀសសឹករាប់ម៉ឺននាក់៕