អ្នកឧកញ៉ា ទៀ វិចិត្រ ម្ចាស់ស្ថានីយ PEACE ប្រកាសជួយបងប្អូនខ្មែរ ដែលពុំមានថវិកាចាក់ប្រេង នៅតំបន់កំពុងមានអាសន្ន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងជាសហស្ថាបនិកក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) (PEACE Petroleum Cambodia) នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសធានាការ​ផ្គត់ផ្គង់ប្រេងឱ្យបានគ្រប់គ្រាន់ និងពិនិត្យលទ្ធភាពជាក់ស្តែងជួយដល់បងប្អូនខ្មែរ ដែលពុំមានថវិកាចាក់ប្រេង នៅ​តាម​តំបន់កំពុងមានអាសន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលើបណ្តាញសង្គម អ្នកឧកញ៉ា ទៀ វិចិត្រ បានគូសបញ្ជាក់បែបនេះថា៖ “ស្ថានីយ៍ប្រេង PEACE ធានាផ្គត់ផ្គង់ប្រេងឱ្យមានគ្រប់គ្រាន់នៅតំបន់កំពុងមានអាសន្ន និងពិនិត្យលទ្ធភាពជាក់ស្តែង​ចំពោះបងប្អូនណា​ដែលពុំមានថវិការចាក់ប្រេង។ PEACE នឹងជួយបងប្អូនភ្លាមៗ”។

សេចក្តីប្រកាសរបស់អ្នកឧកញ៉ាខាងលើនេះ គឺជាការចូលរួមចំណែកលើក​ទឹកចិត្ត និងជួយដល់បងប្អូនខ្មែរជន​ភៀស​សឹក កំពុងជួបស្ថានភាពលំបាកខ្វះខាត ក្នុងស្មារតីខ្មែរជួយខ្មែរ ដែលបង្ហាញ​ពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿន​ការពារ​ជាតិរបស់កម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុន PEACE Petroleum Cambodia ត្រូវបានបង្កើតឡើងដោយកូនខ្មែរគឺ លោក ទៀ ស្យាម និងអ្នកឧកញ៉ា ទៀ វិចិត្រ ជាសហស្ថាបនិក។ បច្ចុប្បន្នក្រុមហ៊ុនស្ថានីយប្រេងមួយនេះ មានចំនួនជាង ៣០កន្លែង ហើយក្រុមហ៊ុន មានទស្សនវិស័យច្បាស់លាស់ ក្នុងការពង្រីកវិសាលភាពនៃស្ថានីយ ភីស ឱ្យគ្របដណ្តប់បានគ្រប់ ២៥ រាជធានី ខេត្ត តាមផែនការនិងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន នាពេលឆាប់ៗខាងមុខនេះ៕