សមាគមអ្នកសាងសង់កម្ពុជា (CCA) កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញសមាសភាពថ្នាក់ដឹកនាំថ្មីទាំងចំនួន ១១រូប សម្រាប់អាណត្តិទី៦ (២០២៦-២០២៨) ក្នុងនោះមានការបន្ថយសមាសភាពថ្នាក់ដឹកនាំមួយរូបគឺ មិនមានវត្តមាន លោកអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានទៀតនោះទេ។

តាមរយៈការបង្ហាញលើទំព័រហ្វេសប៊ុកផ្លូវការរបស់សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា សមាសភាពថ្នាក់ដឹកនាំ ១១រូប សម្រាប់អាណត្តិទី៦ រួមមាន៖
១. ឧកញ៉ា ឆារស៍ វ៉ាន់ ជាប្រធានសមាគម (ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អុិនវេសមិន ឯ.ក)
២. អ្នកឧកញ៉ា ហាន់ ឃាង ជាអនុប្រធាន (ម្ចាស់ក្រុមហ៊ុន ម៉ូហ៊ីបា អេនជីនារឹង)
៣. អ្នកឧកញ៉ា លាង ម៉េង ជាអនុប្រធាន (សហស្ថាបនិកនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប)
៤. អ្នកឧកញ៉ា សៀ ឬទ្ធី ជាអនុប្រធាន (អគ្គនាយកក្រុមហ៊ុន វើលប្រ៊ីដ គ្រុប)
៥. អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជាអគ្គលេខាធិការ (អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប)
៦. ឧកញ៉ា លី ឈួង ជាអគ្គលេខាធិការរង (ម្ចាស់ក្រុមហ៊ុន លី ឈួង សំណង់)
៧. លោក តាំង ចេងអ័ង ជាអគ្គលេខាធិការរង (អគ្គនាយកក្រុមហ៊ុន តាំង ចេងអ័ង)
៨. អ្នកឧកញ៉ា ជឹម ឃាន ជាសមាជិកគណៈកម្មការប្រតិបត្តិ (ម្ចាស់ក្រុមហ៊ុន បុរីសែនសុខ)
៩. ឧកញ៉ា គុយ លាងគី ជាសមាជិកគណៈកម្មការប្រតិបត្តិ (ក្រុមហ៊ុន គុយលាងគី ខនស្ត្រាក់សិន)
១០. ឧកញ៉ាបណ្ឌិត លី រិទ្ធ ជាសមាជិកគណៈកម្មការប្រតិបត្តិ (ក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី)
១១. បណ្ឌិត ស្វាយ អង្គារ៉ា ជាសមាជិកគណៈកម្មការប្រតិបត្តិ (ក្រុមហ៊ុន អិល ប៊ី អិល អន្តរជាតិ)។

គួររំឭកថា សមាគមអ្នកសាងសង់កម្ពុជា (CCA) កាលពីអាណត្តិទី៥ (២០២២-២០២៥) មានសមាសភាពថ្នាក់ដឹកនាំចំនួន ១២រូប ដោយមាន លោកអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគម។
សមាគមអ្នកសាងសង់កម្ពុជា ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ហើយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១។ សមាគមនេះបង្កើតឡើងមានចក្ខុវិស័យធំៗចំនួន៣ គឺ៖ ១)ប្រែក្លាយឧស្សាហកម្មសំណង់របស់ជាតិ ជាឧស្សាហកម្មប្រកបដោយទំនុកចិត្ត ផលិតភាព គណនេយ្យភាព និងការប្រកួតប្រជែង ទាំងក្នុងទីផ្សារជាតិ និងអន្តរជាតិ, ២)ធ្វើឱ្យសមាជិកទាំងអស់របស់សមាគមក្លាយជាអ្នកសាងសង់មានលំដាប់ស្តង់ដាខ្ពស់ និងចំណាត់ថ្នាក់លំដាប់អន្តរជាតិ និង ៣)ជាអង្គការជួយសម្របសម្រួលទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជនក្នុងវិស័យសំណង់ ដើម្បីផ្តល់នូវផលប្រយោជន៍ ដល់ឧស្សាហកម្មសំណង់៕

