ឯកឧត្តម ភឺន ផល្លា និងជំទាវឧកញ៉ា សាយ សោភា ផ្ដល់អំណោយរថយន្តស្ទូចសណ្ដោងធុនធ្ងន់ ២គ្រឿង ជូនដល់រដ្ឋបាលខេត្តកណ្ដាល

ជុំវិញ​ឧកញ៉ា

ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវឧកញ៉ា សាយ សោភា អគ្គនាយិកាសាលាអន្តរជាតិវើលដ៍កម្ពុជា កាល​រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានប្រគល់រថយន្តស្ទូចសណ្ដោងធុនធ្ងន់ ចំនួន ២គ្រឿង ជូនឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងបានប្រគល់ជូន លោក បូរី វង្សសានិត្យ ប្រធានមន្ទីរ​សាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លៃអំណរគុណដល់ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ដែលបានផ្ដល់រថយន្ត ស្ទូច សណ្ដោង ធុនធ្ងន់ ចំនួន ២ គ្រឿង សម្រាប់​ជួយសម្រួលក្នុងករណីមានរថយន្តធុនធ្ងន់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ខូចកណ្ដាលផ្លូវ ឬចតចោលគ្មាន​សណ្ដាប់​ធ្នាប់ ដែលបណ្ដាលឱ្យកកស្ទះចរាចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ពិសេសតំបន់ផ្លូវសំខាន់ៗដូចជា មហា​វិថីស៊ី​ជិនពីង មហាវិថីសម្ដេចតេជោ ៦០ម៉ែត្រ ឆ្ពោះទៅព្រលានយន្តហោះថ្មី និងផ្លូវសំខាន់ផ្សេងៗទៀត ដែលជា​ចរន្តសេដ្ឋកិច្ច ក្នុងលំហូរពាណិជ្ជកម្ម និងការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋ។

លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល បានឱ្យដឹងថា៖ ក្នុងករណីមាន​រថយន្តប្រភេទ កុងតឺន័រ រថយន្តទេសចរណ៍ធុនធំ រថយន្តដឹកទំនិញ យន្តដឹកដី ដឹកថ្ម។ល។ ខូច ឬជួបគ្រោះថ្នាក់​ចរាចរណ៍ផ្សេងៗ រថយន្តស្ទូច និងសណ្ដោង ទាំងពីរគ្រឿងនេះអាចស្ទូច និងសណ្ដោងយកចេញបាន ពីព្រោះ​រថយន្តស្ទូច និងសណ្ដោងទាំង២គ្រឿងនេះ មានសមត្ថភាព៖ រថយន្តទី១ ស្ទូច សណ្ដោងចាប់ពីរថយន្តធុនតូច រហូតដល់រថយន្តមានទម្ងន់ត្រឹម ១៣តោន និងរថយន្តទី២ មានសមត្ថភាព ស្ទូចសណ្ដោង ចាប់ពីរថយន្ត​ធុនមាន​ទម្ងន់១៣តោន រហូតដល់រថយន្តមានទម្ងន់ ៣០តោន៕