អ្នកឧកញ៉ា ឡាយ ប៊ុនប៉ា ឧបត្ថម្ភភេសជ្ជៈចំនួន ១៥០០កេស និងអង្ករ ១០តោន ជូនដល់រដ្ឋបាលក្រុងប៉ោយប៉ែត

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡាយ ប៊ុនប៉ា ម្ចាស់បុរីឌឹផាកស៉ីធី ក្រុងប៉ោយប៉ែត នៅថ្ងៃទី០១ ខែមេសានេះ បានចាត់តំណាងនាំយកទឹកសុទ្ធ និង ភេសជ្ជៈចំនួន ១៥០០កេស រួមទាំងអង្ករចំនួន១០តោន ឧបត្ថម្ភជូនដល់រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់ចាត់ចែងប្រេីប្រាស់ក្នុងសកម្មភាពសប្បុរសធម៍ និងកម្មវិធីផ្សេងៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលក្រុងប៉ោយប៉ែត បានបង្ហាញសារថ្លែងអំណរគុណបែបនេះថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង បួងសួងដល់ទេវតាឆ្នាំថ្មី វត្ថុស័កសិទ្ធ ក្នុងត្រៃលោក ប្រោសព្រំប្រសិទ្ធិពរ ជ័យសិរីមហាប្រសេីរថ្លៃ ថ្លា សព្វសាធុការពរជ័យ សុភមង្គលបវរថ្លៃថ្លៃ ដល់អ្នកឧកញ៉ា ភរិយា ព្រមទាំងក្រុមគ្រួសារនិងសហការីទាំងអស់ និងសូមបានជួបប្រទះតែពុទ្ធិពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ  សុខៈ ពល បដិភាណ កុំបីឃ្លៀងឃ្លាតឡេីយ។

សូមជម្រាបថា អ្នកឧកញ៉ា ឡាយ ប៊ុនប៉ា ជាម្ចាស់បុរី ដឹផាក ស៊ីធី ប៉ោយប៉ែត (The Park City Poipet) ដែលជាគម្រោងបុរី ខ្នាតយក្ស មានផ្ទៃដីប្រមាណ ៧០ហិកតា ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ចំកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កើតជាមជ្ឈមណ្ឌលក្រុងប៉ោយប៉ែតថ្មី។ អ្នកឧកញ៉ា ក៏ជាប្រធានក្រុមហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលប៊ីភី ភីអិលស៊ី (LBP Microfinance PLC) ផងដែរ៕