ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ កាលពីពេលថ្មីៗនេះ ស្របតាមសំណើររបស់អតិថិជនដែលជាសាសនិកឥស្លាម បានធ្វើការរៀបចំបន្ទប់ថ្វាយបង្គំ (Solat room) សម្រាប់អ្នកដំណើរ ដើម្បីឱ្យអតិថិជនបំពេញកាតព្វកិច្ចសាសនាបានយ៉ាងងាយស្រួល ហើយនេះជាការបង្ហាញពីការគោរពលើភាពចម្រុះ និងការគាំទ្រដល់សាសនាឥស្លាមនៅកម្ពុជា តាមរយៈការលើកកម្ពស់ភាពងាយស្រួល និងការថែរក្សាជំនឿសាសនា។

ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានគូសបញ្ជាក់ថា ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះអតិថិជនគ្រប់ជាន់ថ្នាក់ចម្រុះជាតិសាសន៍។
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ ធ្លាប់បានលើកឡើងថា ក្នុងដំណើរការអាជីវកម្មជាង ២១ឆ្នាំមកនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បាននិងកំពុងបន្តបេសកកម្ម រួមចំណែកលើកកម្ពស់ស្ទើរតែគ្រប់វិស័យចំបងៗនៅកម្ពុជា ដែលក្នុងនោះរួមមាន វិស័យដឹកជញ្ជូនអ្នកដំណើរ បញ្ញើទំនិញឆាប់រហ័ស បដិសណ្ឋារកិច្ច រីសតប្រណិត អចលនទ្រព្យ និងវិស័យកសិកម្ម។ បច្ចុប្បន្នក្រុមហ៊ុន បានពង្រីកអាជីវកម្មរបស់ខ្លួនទៅទូទាំងប្រទេស និងទៅកាន់ក្រៅប្រទេសមួយចំនួនផងដែរ។ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ បម្រើអតិថិជនចម្រុះជាតិសាសន៍រាប់លាននាក់៕










