អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក និងជាម្ចាស់កម្មសិទ្ធិគ្រប់ទីតាំង នៃបុរីពិភពថ្មី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានចេញលិខិតប្រគល់សិទ្ធិជូន លោក សៀវ សុផល ដែលមានអាជ្ញាបណ្ណលេខ E-25-013 ជាភ្នាក់ងារទីផ្សារលក់ផ្ទះល្វែងនិងវីឡា របស់បុរីពិភពថ្មី គ្រប់គម្រោង នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម។

តាមរយៈលិខិតប្រគល់សិទ្ធិនេះ គឺស្របតាមគោលការណ៍លក់របស់ក្រុមហ៊ុនបុរីពិភពថ្មី តែមិនមានសិទ្ធិក្នុងការរក្សាទុក ឬទទួលប្រាក់ពីអតិថិជនបានទេ។ ចំពោះទីតាំងប្រគល់សិទ្ធិជូនរួមមាន៖ ១.ឈូកវ៉ា I II III, ២.កំបូល I ដល់ XII, ៣.ផ្លូវជាតិលេខ ៣ I II III, ៤.កួរស្រូវ I គំរោង ២ ៣ III IIIថ្មី, ៥.តាខ្មៅ I II, ៦. ចំការដូង II III, ៧.ឡាសែនសុខ II និង ៨.កំពង់ចាម។
គួរបញ្ជាក់ថា លិខិតប្រគល់សិទ្ធិជូន លោក សៀវ សុផល ជាភ្នាក់ងារលក់នេះ មានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៧៕



