នៅថ្ងៃទី២៧ ខែមករា ជារៀងរាល់ឆ្នាំ សហគមន៍អន្តរជាតិនានានៅលើកពិភពលោក តែងប្រារព្ធទិវាចងចាំ ដល់ជនរងគ្រោះនៃព្រឹត្តិការណ៍ហូឡូខូស។ កាលបរិច្ឆេទនេះ ត្រូវបានកំណត់ដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០០៥ ដើម្បីរំឭកដល់ការរំដោះតំបន់អូស្វីត-បៀកណូ ដែលជាជំរំសម្លាប់រង្គាលដ៏ធំ និងល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រ និងដើម្បីឆ្លុះបញ្ចាំងជាសកលពីគ្រោះថ្នាក់ នៃការស្អប់ខ្ពើមរើសអើងជាតិសាសន៍ ការបន្ទាបតម្លៃមនុស្ស និងបិទសិទ្ធិសេរីភាព។ ទិវានេះ មិនត្រឹមតែមានគោលបំណងចងចាំអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំឭក អប់រំ ព្រមាន និងទប់ស្កាត់អំពើឃោរឃៅ នាពេលអនាគត ផងដែរ។

spreads-fake-images-of-anti-russian-stickers-at-auschwitz-museum
The entrance gate of the Auschwitz-Birkenau concentration camp in Poland.
ហូឡូខូស គឺជាព្រឹត្តិការណ៍នៃការសម្លាប់រង្គាលដែលបានរៀបចំឡើងលើជនជាតិជ្វីហ្វចំនួន ប្រាំមួយលាននាក់ ដោយពួកណាស៊ីអាល្លឺម៉ង់ និងបក្សពួកពីឆ្នាំ 1933 ដល់ឆ្នាំ 1945។ ជនជាតិជ្វីហ្វ ត្រូវបានគេធ្វើទុក្ខបុកម្នេញ និរទេស និងសម្លាប់ដោយសារតែស្អប់ខ្ពើមការរើសអើងជាតិសាសន៍។ គោលដៅចំបងរបស់ពួកគេ គឺការបំផ្លិចបំផ្លាញប្រជាជន វប្បធម៌ និងអនាគតរបស់ជ្វីហ្វទាំងស្រុង ដែលនេះ ជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមួយ ដែលអាចសម្គាល់យ៉ាងច្បាស់ថា ជាអំពើប្រល័យពូជសាសន៍។

Survivors after the liberation of Auschwitz.
នៅពេលនិយាយអំពើប្រល័យពូជសាសន៍ហូឡូខូស វាបានរំឭកយើងពីទុក្ខវេទនា និងការសម្លាប់រង្គាលនៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅកម្ពុជា ដែលបានបន្សល់ទុករបួសផ្លូវចិត្តយូរអង្វែង នៃរបបដ៏ខ្មៅងងឹតមួយនេះរហូតមកដល់សព្វថ្ងៃ។
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស ជាកុងស៊ុលកិត្តិយសនៃប្រទេសអ៉ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាកុមារមួយរូប ដែលបានហែលឆ្លងរបបប្រល័យពូជសាសន៍ប៉ុលពត បានបង្ហាញពីការចូលរួមគាំទ្រដល់ទិវាចងចាំ ដល់ជនរងគ្រោះនៃព្រឹត្តិការណ៍ហូឡូខូស ជាសកលមួយនេះ។

A painting depicting the Soviet Army liberating the Nazi Auschwitz concentration
camp.
អ្នកឧកញ៉ា បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំរុញការចងចាំដល់ជនរង់គ្រោះគ្រប់រូបនៃ អំពើប្រល័យពូជសាសន៍គ្រប់ទម្រង់ ដែលជាគ្រោះមហន្តរាយមនុស្សជាតិសកល នឹងអាចកើតឡើងគ្រប់ទីកន្លែងលើសកលលោក។ កិច្ចគាំទ្ររបស់ អ្នកឧកញ៉ា សួរ វីរៈ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួម លើកកម្ពស់តម្លៃនៃសន្តិភាព សេចក្តីថ្លៃថ្នូរ និងកិច្ចគាំពារសិទ្ធិ មនុស្សជាតិជាសកល។

Photographs of Jewish victims of the Holocaust, displayed at the Yad Vashem
Memorial in Israel.
អ្នកឧកញ៉ា សួរ វីរៈ សង្កត់ធ្ងន់ថា ទិវាចងចាំដល់ជនរងគ្រោះនៃព្រឹត្តិការណ៍ហូឡូខូស បានឆ្លុះបញ្ចាំងជាថ្មីអំពីការទទួលខុសត្រូវរបស់ប្រជាជាតិ និងប្រជាជនទាំងអស់ក្នុងការរួបរួមប្រឆាំងនឹងការប្រល័យពូជសាសន៍ ការស្អប់ខ្ពើម និងការរើសអើងគ្រប់ទម្រង់ទាំងអស់ និងដើម្បីធានាបានថារបបដ៏ព្រៃផ្សៃទាំងនោះ នឹងមិនត្រឡប់មកសារជាថ្មីនាពេលអនាគត៕

The entrance to Auschwitz.

https://www.royal.uk/holocaust-memorial-day-and-75th-anniversary-liberation-
auschwitz

ghettos/auschwitz/
Children after the liberation of Auschwitz concentration camp (photo from the
National Archives of Belarus; courtesy of the United States Holocaust Memorial
Museum, USHMM).

1510508842
PHOTO: ISTOCK/GETTY IMAGES
All Jews in the concentration camps were tattooed with numbers on their arms,
which were used in place of their names.

https://mjhnyc.org/core-focus-special-topics-raised-in-the-holocaust-what-hate-
can-do/

