គម្រោងលំនៅស្ថានកម្រិតអភិជន បានលេចវត្តមានឡើងនៅផ្លូវ60ម៉ែត្រហើយ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងឯកបានសម្រេចបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយលោក គឹម រតនៈ នាយកប្រតិបត្ដិក្រុមហ៊ុន ប៊ុនលី ឌីវេឡុបមិន និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ព្រមទាំងភ្ញៀវកិត្តយសជាច្រើនរូប បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោង ឯក ក្នុងតំបន់ដែលកំពុងមានសក្តានុពលខ្ពស់ ជាផ្លូវការ កាលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងឯក គឺជាគម្រោងដែលគិតដល់ឯកជនភាពកម្រិតអភិជន ប្រណិតភាព និងផាសុខភាព ដល់ម្ចាស់គេហដ្ឋានគ្រប់រូប ដែលគម្រោងបានសម្រេចសាងសង់សួន រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងពហុមុខងារក្នុងគម្រោង រហូតដល់ 70%។ មិនតែប៉ុណ្ណោះគម្រោងឯក ស្ថិតក្នុងតំបន់ដែលកំពុងមានសក្តានុពលខ្ពស់ នៃខាងត្បូងរាជធានីភ្នំពេញ។ គម្រោងឯកគឺជាគម្រោងទី២ របស់បុរី ប៊ុនលី ចំការដូង ដោយបានបញ្ចប់ការសាង់សង់រួចរាល់ ១០០%។

ការបែងចែកតំបន់ និងមុខងាប្រើប្រាស់ជាកត្តាសំខាន់ក្នុងការរចនាបទប្លង់មេ អោយមានតុល្យភាព។ ក្រុមហ៊ុនចង់ប្រែក្លាយតំបន់រស់នៅរបស់គម្រោងឯកអោយមាន Ecosystem រស់នៅល្អ។ ដូច្នេះទើបការបែកចែកប្លង់មេរបស់បុរីមិនសង្កត់តែតំបន់រស់នៅតែមួយមុខទេ ប៉ុន្តែក្រុមហ៊ុនបានបែកចែកតំបន់70%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ30%សម្រាប់សាងសង់លំនៅដ្ឋាន។

មុខងារសំខាន់ៗសម្រាប់តម្រូវការប្រចាំថ្ងៃត្រូវបានផ្ដល់ជាអាទិភាពទី១។ ដើម្បីអោយការរស់នៅមានភាពងាយស្រួលមួយកំរិតទៀត នៃគម្រោងសម្រាប់បង្កើតនូវតំបន់ពាណិជ្ជកម្មសំខាន់ៗ រួមមាន៖ ១.អាគារការិយាល័យជួល, ២.ហាងទំនិញនិងភោជនីយដ្ឋាន និង ៣.កន្លែងហាត់ប្រាណជាដើម ដែលនេះជាទីកនែ្លងចាំបាច់ និងផ្តល់ភាពងាយស្រួលដល់ម្ចាស់គេហដ្ជានផ្ទាល់។ នេះជាភាពរស់នៅដ៏សម្បូរបែបដែលបុរីចង់ផ្តល់ជូនដល់អតិថិជន(អ្នករស់នៅ)។

ប្រភេទផ្ទះដែលមានក្នុងគម្រោង មានដូចជា៖ វីឡាឯក វីឡាកិត្យា វីឡាឆ្នើម វីឡាឆ្នើមប្រ៊ីស្ទីក វីឡាភ្លោះ និងផ្ទះអាជីវកម្ម។ លើសពីនេះ ក្នុងគម្រោងឯកមានដូចជា៖ ឧទ្យានឯកអូវែស៊ីសជាកន្លៃងសម្រាប់សម្រាកលម្ហែកាយក្រោយពេលចប់ការងារ, ដឹឯកក្លឹបហោស៍ផ្តល់នូវភាពងាយស្រួល និងផាសុខភាពរួមមានក្លិបហាត់ប្រាណនិងអាងហែលទឺក, មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មានសក្តានុពល, ដឹឯកម៉លផ្តល់នូវភាពងាយស្រួលសម្រាប់តម្រូវការប្រចាំថ្ងៃ។

សូមជម្រាបថា គម្រោងឯក នៃបុរី ប៊ុនលី មានទីតាំងស្ថិតក្នុងតំបន់ដ៏មានសក្តានុពលខ្ពស់ គឺនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ តាមបណ្ដោយ ផ្លូវ ៦០ ម៉ែត្រ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ចំណាយពេលត្រឹមតែ ៨ នាទី ពីផ្សារទំនើប AEON 3, ត្រឹមតែ ២០ នាទី ពីអាកាសយានដ្ឋានអន្តរជាតិតេជោ, ជិតនឹងសាលារៀនជាតិ អន្តរជាតិ មន្ទីរពេទ្យ ស្ពានអាកាសមរតកតេជោ និងគម្រោងលំនៅឋានលំដាប់ខ្ពស់ជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ៖ 061 29 3333 ៕