ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» ប្រគេនដល់ព្រះសង្ឃ និងសប្បុរសជនចំនួន ១៦ រូប កាលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ រួមទាំង ឧកញ៉ា វណ្ណ សុខហេង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា វណ្ណ សុខហេង ជាអ្នកជំនួញមួយរូបនៅភាគនិរតី ដែលលោកតែងជួយបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រើនជួយដល់សង្គម តាមរយៈរាជរដ្ឋាភិបាលកម្ពុជា។ លោកឧកញ៉ា ជាប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាខេត្តព្រះសីហនុ (FASMEC) និងជាអតីតប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ។
សូមជម្រាបថា មេដាយជាតូបការ ជាគ្រឿងឥស្សរិយយសប្រភេទមាតុប្រទេស លំដាប់ខ្ពស់ជាងគេបំផុតនៅកម្ពុជា សម្រាប់បំពាក់ជូនចំពោះវរជនដែលមានគុណដ៏ឧត្តុងឧត្តមក្នុងការបម្រើមាតុប្រទេស ហើយត្រូវបានប្រទានដោយព្រះមហាក្សត្រ៕




