លែងជាកង្វល់ទៀតហើយ! ក្រុមហ៊ុនវិរៈ ប៊ុនថាំ មានសេវាកម្មបញ្ញើទំនិញទៅដល់លើកោះ រយៈពេលមិនដល់ ២៤ម៉ោង

ជុំវិញ​ឧកញ៉ា

បញ្ញើទំនិញអតិថិជន លែងជាកង្វល់ទៀតហើយ! ក្រុមហ៊ុនវិរៈ ប៊ុនថាំ មិនថាអតិថិជននៅដល់ទីណា តំបន់ភ្នំ កោះសមុទ្រ ឬតំបន់ដាច់ស្រយាលប៉ុណ្ណានោះទេ  បញ្ញើទំនិញលោកអ្នកប្រាកដដល់ទីតាំង ប្រកបដោយសុវត្ថិភាព​ខ្ពស់។ ពិសេស តំបន់នៅលើកោះស្តេច រាល់សេវាកម្មបញ្ញើទាន់ចិត្ត មានរយៈពេលមិនដល់ ២៤ម៉ោងនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈគ្រប់គ្រងក្រុមហ៊ុន វិរៈ ប៊ុនថាំ បានឱ្យដឹងថា តាមពិតទៅសាខាក្រុមហ៊ុន វិរៈ ប៊ុនថាំ នៅលើកោះស្តេច ខេត្តកោះកុង មានយូរមកហើយ។ ចំពោះសេវាកម្មបញ្ញើទំនិញទៅតំបន់កោះ មានរយៈពេលដូចគ្នាទៅនឹង​សាខា​ផ្សេងៗទូទាំង ២៥រាជធានី ខេត្ត ដែរ ពោលគឺ សេវាកម្មបញ្ញើធម្មតា រយៈពេលតិចជាង ៤៨ម៉ោង និងសេវាកម្ម​បញ្ញើទាន់ចិត្ត រយៈពេលតិចជាង ២៤ម៉ោង មិនមានការពន្យាពេលបន្ថែមនោះទេ។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ បានគូសបញ្ជាក់កាលថ្មីៗនេះថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានចាប់ផ្តើម​អាជីវកម្មតាំងពីឆ្នាំ២០០៤ ផ្តើមពីក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវមានរថយន្តតែមួយគ្រឿងទេ និងបានបន្តអាជីវកម្មការដឹក​ជញ្ជូន​និងបញ្ញើ ហើយរហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនមានសាខាប្រមាណជាង ១៣០០សាខាទូទាំង​ប្រទេស​កម្ពុជា និងមានបុគ្គលិកប្រមាណជិត ១០,០០០នាក់។

បច្ចុប្បន្នក្រុមហ៊ុនបានពង្រីកវិសាលភាពលើអាជីវកម្មច្រើនប្រភេទរួមមាន៖ ការដឹកជញ្ជូនភ្ញៀវ សណ្ឋាគារ រីស៊ត ការអភិវឌ្ឍលើវិស័យអចលនទ្រព្យ ក្រុមហ៊ុន VETAirways វិស័យកសិកម្ម រួមទាំងសេវាកម្មបញ្ញើទំនិញទាំងក្នុង និងក្រៅប្រទេសផងដែរ៕