អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ គាំទ្រការងារផ្សព្វផ្សាយព័ត៌មាន​របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ​ក្រុមហ៊ុន ឌីភី ម្ចាស់ចម្ការ និងអ្នកឧកញ៉ា ទៀង ផល្លា នាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានចូលរួមឧបត្ថម្ភ​ថវិកា​​ចំនួន ២០ ០០០ ដុល្លារ ជូនក្រុម​សារព័ត៌មានអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (CVP MEDIA) ដែលជា​ក្រុម​ព័ត៌មាន​ផ្ដួចផ្ដើមបង្កើតឡើងដោយ​សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ ចេន សុភានាថ ប្រធានក្រុមការងារព័ត៌មានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងនាម​ឯកឧត្តម​​កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងអគ្គលេខាធិការសមាគម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អ្នកឧកញ៉ា ម៉ម វណ្ណឌី និង អ្នកឧកញ៉ា ទៀង ផល្លា ដែលបានចូលរួមឧបត្ថម្ភថវិកាគាំទ្រដល់​ក្រុម​ព័ត៌មាន ដើម្បីបន្តបេសកកម្មផ្សព្វផ្សាយព័ត៌មានវិស័យអតីតយុទ្ធជន និងនិវត្តជន ឱ្យកាន់តែទូលំទូលាយ​បន្ថែមទៀត។

សូមជម្រាបថា អ្នកឧកញ៉ា ម៉ម វណ្ណឌី ជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងទើបត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់តែងតាំងជា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ មានឋានៈ​ស្មើ ទេសរដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦៕